បោះឆ្នោតប្រធានាធិបតីអាមេរិក៖ រដ្ឋមួយទៀតដកលោក Donald Trump ចេញពីការបោះឆ្នោតបឋម

(VOVWORLD) - យោងតាមបទប្បញ្ញត្តិលោក Trump នឹងមានសិទ្ធិប្តឹងឧទ្ធរណ៍លើសាលក្រោមរបស់តុលាការរដ្ឋ Colorado រហូតដល់ថ្ងៃទី ៤ ខែមករា ឆ្នាំ ២០២៤។
បោះឆ្នោតប្រធានាធិបតីអាមេរិក៖ រដ្ឋមួយទៀតដកលោក Donald Trump ចេញពីការបោះឆ្នោតបឋម - ảnh 1អតីតប្រធានាធិបតីអាមេរិកលោក Donald Trump ។ រូបថត៖ CNN

នាថ្ងៃទី ២៨ ខែធ្នូ តុលាការជាន់ខ្ពស់រដ្ឋ Maine (សហរដ្ឋអាមេរិក) បានចេញសាលក្រមដកអតីតប្រធានាធិបតីអាមេរិកលោក Donald Trump ចេញពីការបោះឆ្នោតបឋមនៅ រដ្ឋនេះ ដោយសារតែតួនាទីរបស់លោកក្នុងកុបកម្មនៅអគាររដ្ឋសភាកាលពីខែមករា ឆ្នាំ ២០២១។

អគ្គលេខាធិការរដ្ឋ Maine និងជាមន្ត្រីបោះឆ្នោតជួរមុខរបស់រដ្ឋនេះ គឺលោកស្រី Shena Bellows បានអះអាងថា លោក Trump (បេក្ខជនមកពីគណបក្សសាធារណរដ្ឋក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២៤) បានញុះញង់ឱ្យមានកុប្បកម្មនៅពេលផ្សព្វផ្សាយព័ត៌មានមិនពិតអំពីការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២០។ ក្រោយមក ដាស់តឿនដល់អ្នកគាំទ្របាតុកម្មនៅវិមាន Capitol ដោយរារាំងសមាជិកសភាមិនឱ្យអនុម័តលើលទ្ធផលបោះឆ្នោត។ ការសម្រេចចិត្តនេះគឺផ្អែកលើបទប្បញ្ញត្តិនៃវិសោធនកម្មលើកទី ១៤ ដែលហាមឃាត់បុគ្គលមិនឱ្យកាន់តំណែងរដ្ឋាភិបាលប្រសិនបើពួកគេធ្លាប់ចូលរួម "ការបះបោរឬកុប្បកម្ម" បន្ទាប់ពីបានស្បថគាំទ្រនិងការពាររដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិក។

ដូច្នេះបន្ទាប់ពីរដ្ឋ Colorado នោះ Maine គឺជារដ្ឋទីពីរនៅសហរដ្ឋអាមេរិកដែលសម្រេចចិត្តដកលោក Trump ចេញពីការបោះឆ្នោតបឋម។ យោងតាមបទប្បញ្ញត្តិលោក Trump នឹងមានសិទ្ធិប្តឹងឧទ្ធរណ៍លើសាលក្រោមរបស់តុលាការរដ្ឋ Colorado រហូតដល់ថ្ងៃទី ៤ ខែមករា ឆ្នាំ ២០២៤៕

ប្រតិកម្មទៅវិញ

ផ្សេងៗ