បោះឆ្នោតអគ្គនាយក UNESCO នៅជុំទី ៣

(VOVWORLD) - វង់បោះឆ្នោតអគ្គនាយក UNESCO នៅជុំទី ៣ គូសសម្គាល់ការលោតផ្លោះរបស់បេក្ខជនបារាំងលោកស្រី Audrey Azoulay ខណៈដែលទទួលបានសម្លេងគាំទ្រចំនួន ១៨ ឈរលំដាប់ថ្នាក់ទី ១ ជាមួយបេក្ខជនរបស់កាតា លោក Hammad bin Al-Kawari។
 
បោះឆ្នោតអគ្គនាយក UNESCO នៅជុំទី ៣  - ảnh 1 បោះឆ្នោតអគ្គនាយក UNESCO នៅជុំទី ៣ 

(VOVworld) – វង់បោះឆ្នោតអគ្គនាយក UNESCO នៅជុំទី ៣ គូសសម្គាល់ការលោតផ្លោះរបស់បេក្ខជនបារាំងលោកស្រី Audrey Azoulay ខណៈដែលទទួលបានសម្លេងគាំទ្រចំនួន ១៨ ឈរលំដាប់ថ្នាក់ទី ១ ជាមួយបេក្ខជនរបស់កាតា លោក Hammad bin Al-Kawari។ តាមគំរោង ក្រុមប្រឹក្សាប្រតិបត្តិ UNESCO នឹងបន្តដំណើការបោះឆ្នោតជុំទី ៤ នាចុងរសៀលថ្ងៃទី ១២ តុលា។ បេក្ខជនរបស់វៀតណាម ឯកអគ្គរដ្ឋទូត Pham Sanh Chau បានសម្រេចដកខ្លួនចេញពីការប្រកួតប្រជែងមុនពេលវង់បោះឆ្នោតទី ៣។ ការដែលវៀតណាមចាកចេញពីការបោះឆ្នោតលើកនេះគឺជាប្រការធម្មតាក្នុងទំនាក់ទំនងអន្តរជាតិជាពិសេសចំពោះការបោះឆ្នោតដែលមានលក្ខណៈប្រកួតប្រជែងខ្ពស់ខ្លាំងដូច្នេះ។ ប្រធានក្រុមប្រឹក្សាប្រតិបត្តិ UNESCO លោក Michael Worbs បានវាយតំលៃបេក្ខជនរបស់វៀតណាមបានបង្កើតឡើងការបោះជំហានគួឲ្យ ចាប់អារម្មនូវការបោះឆ្នោតជុំទី ២។ អគ្គនាយិការ UNESCO លោកស្រី Irina Bokova បានវាយតំលៃយុទ្ធនាការស្វែងរកសម្លេងគាំទ្ររបស់វៀតណាមគឺជារួមវិភាគទានផ្សាព្វ ផ្សាយរូបភាពរបស់វៀតណាមទូលំទូលាយនៅ UNESCO ក្នុងរយៈពេល កន្លងទៅ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ