បញ្ជូនពលរដ្ឋវៀតណាមពីប្រទេសកូរ៉េខាងត្បូងត្រឡប់មកស្រុកកំណើតវិញ

(VOVWORLD) - អាជ្ញាធរមានសមត្ថកិច្ចវៀតណាម ស្ថានទូតវៀតណាមប្រចាំនៅកូរ៉េខាងត្បូង និងក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាមបានសហការជាមួយអាជ្ញាធរកូរ៉េខាងត្បូង ដើម្បីបញ្ជូនពលរដ្ឋវៀតណាមចំនួន ៣១៣ នាក់ឲ្យវិល ត្រឡប់មកស្រុកកំណើតវិញប្រកបដោយសុវត្ថិភាព។
បញ្ជូនពលរដ្ឋវៀតណាមពីប្រទេសកូរ៉េខាងត្បូងត្រឡប់មកស្រុកកំណើតវិញ - ảnh 1 ពលរដ្ឋវៀតណាមនៅកូរ៉េខាងត្បូងត្រៀមធ្វើបែបបទឡើងយន្តហោះ។ (ប្រភព៖ baoquocte.vn)

នាថ្ងៃទី ៩ ខែសីហា អាជ្ញាធរមានសមត្ថកិច្ចវៀតណាម ស្ថានទូតវៀតណាមប្រចាំនៅកូរ៉េខាងត្បូង និងក្រុមហ៊ុនអាកាស ចរណ៍ជាតិវៀតណាមបានសហការជាមួយអាជ្ញាធរកូរ៉េខាងត្បូង ដើម្បីបញ្ជូនពលរដ្ឋវៀតណាមចំនួន ៣១៣ នាក់ឲ្យវិល ត្រឡប់មកស្រុកកំណើតវិញប្រកបដោយសុវត្ថិភាព។

អ្នកដំណើរនៅលើជើងយន្ដហោះនេះរួមមានក្មេងអាយុក្រោម ១៨ ឆ្នាំមនុស្សចាស់ជរា អ្នកធ្លាក់ខ្លួនឈឺ ពលករមានកិច្ចសន្យាការងារផុតកំណត់ សិស្សានុសិស្សគ្មានកន្លែងស្នាក់នៅដោយសារអន្តេវាសិកដ្ឋានបិទទ្វារ និងករណីដែលមានស្ថានភាពលំបាកពិសេសផ្សេងៗទៀតផងដែរ។ បន្ទាប់ពីយន្ដហោះបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Tan Son Nhat  អ្នកដំណើរទាំងអស់ត្រូវបានពិនិត្យសុខភាពនិងធ្វើចត្តាឡីស័កតាមការកំណត់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ