បញ្ជូនអំណោយបុណ្យតេតទៅកាន់ស្រុកកោះ Truong Sa

(VOVWORLD) - វរសេនីយ៍ឯកបម្រុង Luong Xuan Giap ស្នងការនយោបាយកងពល តូច ១៤៦ ចំណុះយោធភូមិភាគលេខ៤កងទ័ពជើងទឹក បានឲ្យដឹងថា ក្នុង សប្ដាហ៍កន្លងទៅ អង្គភាពបានទទួលអំណោយបុណ្យតេតឆ្នាំ២០២១របស់ កងទ័ពនិងប្រជាជនពីគ្រប់ទិសទីក្នុងទូទាំងប្រទេសជូនមក Truong Sa។ 

បញ្ជូនអំណោយបុណ្យតេតទៅកាន់ស្រុកកោះ Truong Sa - ảnh 1ដើមក្រូចឃ្វិចបៃតង់ស្រស់គឺជាអំណោយដោយមានអត្ថន័យជាច្រើនដែលកងទ័ពនិងប្រជាជនលើគោកបញ្ជូនដល់កងទ័ពនិងប្រជាជននៅតំបន់កោះសមុទ្រ។ (រូបថត៖ TTXVN)
  នាថ្ងៃទី១០ មករា នាវាចំនួន៤គ្រឿងរបស់កងកម្លាំងឃ្លាំមើលការ នេសាទវៀតណាម (VFSF) បានចាកចេញពីកំពង់ផែយោធា Cam Ranh ដោយបំពេញភារកិច្ចដឹកជញ្ជូនរបស់របរចាំបាច់ជូនចំពោះកងទ័ពនិងប្រជាជននៅស្រុកកោះ Truong Sa ខេត្ត Khanh Hoa ដើម្បីទទួលអំណរបុណ្យ ចូលឆ្នាំថ្មីប្រពៃណី ឆ្នាំឆ្លូវ ត្រីស័ក ២០២១។
        វរសេនីយ៍ឯកបម្រុង Luong Xuan Giap ស្នងការនយោបាយកងពល តូច ១៤៦ ចំណុះយោធភូមិភាគលេខ៤កងទ័ពជើងទឹក បានឲ្យដឹងថា ក្នុង សប្ដាហ៍កន្លងទៅ អង្គភាពបានទទួលអំណោយបុណ្យតេតឆ្នាំ២០២១របស់ កងទ័ពនិងប្រជាជនពីគ្រប់ទិសទីក្នុងទូទាំងប្រទេសជូនមក Truong Sa។ នេះជាមនោសញ្ចេតនាដ៏ពិសិដ្ឋរបស់ប្រជាជន ហេតុដូច្នេះ កងពលតូច ១៤៦ ប្ដេជ្ញាចិត្តសម្រេចភារកិច្ចដឹកទំនិញ របស់របរចាំបាច់ទៅកាន់ ស្រុកកោះ Truong Sa ដើម្បីបម្រើកងទ័ពនិងប្រជាជននៅស្រុកកោះក្នុង ឱកាសទទួលអំណរបុណ្យតេតប្រពៃណីនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ