បញ្ហា Brexit និងទំនាក់ទំនងជាមួយរុស្ស៊ីជាខ្លឹមសារសំខាន់នៅសន្និសីទកំពូល NATO

បញ្ហា Brexit និងទំនាក់ទំនងជាមួយរុស្ស៊ីជាខ្លឹមសារសំខាន់នៅសន្និសីទកំពូល NATO - ảnh 1
ប្រធានាធិបតីប្រទេសម្ចាស់ផ្ទុះប៉ូឡួញលោក Andrzej Duda​ (ស្ដាំ)និងអគ្គលេខាធិការ NATO
 លោក Jens Stoltenberg (រូបថត៖EPA/TTXVN)

(VOVworld) - សន្និសីទកំពូលអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) បាន
ប្រារព្ធនាថ្ងៃទី៨ កក្កដា នៅរដ្ឋធានី Warsaw ប្រទេសប៉ូឡួញ ដោយមានការចូលរួម
របស់ថ្នាក់ដឹកនាំនៃប្រទេសសមាជិក NATO ទាំង២៨។ក្នុងរយៈពេល២ថ្ងៃប្រជុំ
NATO នឹងពិភាគ្សាអំពីបញ្ហាអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប (EU) ឬហៅថា
Brexit និងទំនាក់ទំនងជាមួយរុស្ស៊ី។ថ្លែងមតិមុននឹងសន្និសីទនេះ អគ្គ លេខាធិការ
NATO លោក Jens Stoltenberg រួមជាមួយបានលើកច្បាស់ថា NATO នឹង ស្វែងរក
ដំណោះស្រាយតាមរយៈការសន្ទនាមានលក្ខណៈស្ថាបនាជាមួយរុស្ស៊ី ហើយមិន
ចង់ធ្លាក់ចូលស្ថានការណ៍សង្គ្រាមត្រជាក់ឡើងវិញទេ។
មុននោះ លោក Jens Stoltenberg ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Donald Tusk និង
ប្រធានគណៈកម្មាធិការអឺរ៉ុបលោក Jean Claude Juncker បានចុះហត្ថលេខា លើ
សេចក្ដីថ្លែងការណ៍រួមស្ដីអំពីកិច្ចសហប្រតិបតិ្តការការពារ។នេះជាឯកសារជាផ្លូវ
ការដំបូងអំពីកិច្ចសហប្រតិបត្តិការរវាង EU និង NATO សំដៅទប់ទល់ទៅនឹងការ
សាកល្បងរួម ដូចជាបញ្ហាជនចំណាកស្រុក ការវាយប្រហារលើបណ្ដញអ៊ីនធឺណែត
 និងការគំរាមកំហែងផ្សេងៗទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ