បញ្ហា Brexit៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក B. Johnson និងថ្នាក់ដឹកនាំគណបក្ស Brexit មានការខ្វែងគំនិតអំពីកិច្ចព្រមព្រៀងថ្មី

(VOVWORLD) - ថ្នាក់ដឹកនាំគណបក្ស Brexit លោក Nigel Farage បានឲ្យដឹងថាលោកនឹងមិនឈរឈ្មោះក្នុងការបោះឆ្នោតសកលនៅខែធ្នូខាងមុខនេះទេ ប៉ុន្តែ ជំនួសទៅវិញលោកនឹងជំរុញយុទ្ធនាការទូទាំងប្រទេសសំដៅប្រឆាំងនឹងកិច្ចព្រមព្រៀងរបស់នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson ស្តីពីការនាំអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប ( EU) ឬហៅថា Brexit ។
បញ្ហា Brexit៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក B. Johnson និងថ្នាក់ដឹកនាំគណបក្ស Brexit មានការខ្វែងគំនិតអំពីកិច្ចព្រមព្រៀងថ្មី - ảnh 1 ថ្នាក់ដឹកនាំគណបក្ស Brexit លោក Nigel Farage  (រូបថត៖ vov.vn)

ឆ្លើយបទសម្ភាសន៍មួយទៅកាន់ក្រុមអ្នកសារសារព័ត៌មាន នាថ្ងៃទី ៣ ខែវិច្ឆិកាលោក Farage បានឲ្យដឹងថា ដើម្បីបម្រើបុព្វហេតុរបស់ Brexit ឲ្យបានល្អបំផុត ជំនួសឲ្យ“ការស្វែងរកអាសនៈមួយ និងខំប្រឹងប្រែងក្លាយទៅជាសមាជិកក្នុងសភា” នោះ លោកនឹង“ រួមដំណើរជាមួយចក្រភពអង់គ្លេសដើម្បីជួយគាំទ្របេក្ខជនចំនួន ៦០០ នាក់” ។ ថ្នាក់ដឹកនាំគណបក្ស Brexit រូបនេះបានប្រកាសថានាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson ត្រូវតែបោះបង់ចោលកិច្ចព្រមព្រៀង Brexit ដែលសម្រេចបានជាមួយសហភាពអឺរ៉ុប និងយល់ព្រមចូលរួម“    សម្ព័ន្ធភាពមួយដែលបានចាកចេញ” នៅក្នុងការបោះឆ្នោតមុនកាលកំណត់នៅ ខែធ្នូខាងមុខនេះ ឬក៏ប្រឈមមុខនឹងការប្រកួតប្រជែងយ៉ាងខ្លាំងក្នុងការបោះឆ្នោតនៅ   សភា។ លោកបានសង្កត់ធ្ងន់ថាវិធីតែមួយគត់ដើម្បីអនុវត្ត Brexit គឺជាការបង្កើត     «សហភាព ដែលបានចាកចេញ” និងធានាថាសម្ព័ន្ធភាពនេះនឹងឈ្នះយ៉ាងច្រើនលើសលប់ក្នុងការបោះឆ្នោតនាពេលខាងមុខនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ