បញ្ហា Brexit៖ នាយករដ្ឋមន្ត្រីអង់គ្លេសមានជំនឿជាក់សម្រេចបានការព្រមព្រៀងជាមួយ EU

(VOVWORLD) -នាថ្ងៃទី ៦ ខែសីហា ខុទ្ទកាល័យនាយករដ្ឋមន្ត្រីអង់គ្លេសបានឲ្យដឹងថា នាយករដ្ឋមន្ត្រីលោកស្រី Theresa May មានជំនឿជាក់ថា នឹងទទួលបានការព្រមព្រៀងជាមួយសហភាពអឺរ៉ុប (EU) អំពីការដែលអង់គ្លេសចាកចេញពី EU ឬហៅថា Brexit ។ 
បញ្ហា Brexit៖  នាយករដ្ឋមន្ត្រីអង់គ្លេសមានជំនឿជាក់សម្រេចបានការព្រមព្រៀងជាមួយ EU - ảnh 1នាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី Theresa May 

សេចក្ដីប្រកាសពោលខាងលើត្រូវបាននាំចេញ ក្រោយពីពេលរដ្ឋមន្ត្រី ពាណិជ្ជកម្មអង់គ្លេសលោក Liam Fox ប្រកាសអំពីលទ្ធភាពដែលថា អង់គ្លេសនឹងចាកចេញពី EU ដោយមិនទទួលបានការព្រមព្រៀងណាមួយឡើយ។ ខុទ្ទកាល័យនាយករដ្ឋមន្ត្រីបានអះអាងថាលទ្ធភាពដែល លោក Liam Fox លើកឡើងនោះ គឺតិចតួចណាស ប៉ុន្តែរដ្ឋាភិបាលបានត្រៀមរៀបចំហើយ ប្រសិនបើមិនទទួលបានការព្រមព្រៀងណាមួយឡើយ។

ក្នុងពេលនេះ តាមប្រភពព័ត៌មានពីខុទ្ទកាល័យនាយករដ្ឋមន្ត្រីអង់គ្លេសបានឲ្យដឹងថា សេចក្ដីប្រកាសរបស់ រដ្ឋមន្ត្រី ពាណិជ្ជកម្មអង់គ្លេសលោក Liam Fox គឺ " ស្ថិតក្នុងយុទ្ធសាស្រ្ត របស់ទីក្រុងឡុងដ៍" សំដៅដាក់សម្ពាធ ដើម្បីបណ្ដាប្រទេស EU ត្រិះរិះយ៉ាងម៉ត់ចត់ អំពីបណ្ដាផែនការរបស់នាយករដ្ឋមន្ត្រីអង់គ្កេស លោកស្រី Theresa May ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ