បញ្ហា Brexit៖ រដ្ឋាភិបាលអង់គ្លេស​និងគណបក្សពលករមិនទាន់ស្រុះចិត្តគំនិតគ្នា

(VOVWORLD) -ភាគីទាំងពីរនៅតែខិតខំប្រឹងប្រែងដើម្បីឯកភាពគ្នា។ លោក Keir Starmer បានអះអាងថា "គ្រាប់បាល់កំពុងស្ថិតនៅលើតារាងរបស់រដ្ឋាភិបាលអង់ក្លេស"។
បញ្ហា Brexit៖ រដ្ឋាភិបាលអង់គ្លេស​និងគណបក្សពលករមិនទាន់ស្រុះចិត្តគំនិតគ្នា - ảnh 1លោក Keir Starmer អ្នកនាំពាក្យគណបក្សពលករអង់គ្លេស (រូបថត៖ reuters.com)

នាថ្ងៃទី ៨ ខែមេសា គណបក្សពលករនៅអង់គ្លេសបានឲ្យដឹងថា៖ រហូតមកដល់ពេលនេះ នាយករដ្ឋមន្ត្រីលោកស្រី Theresa May ទទួលបរាជ័យក្នុងការបញ្ចុះបញ្ចូលគណបក្សពលករឲ្យគាំទ្រកិច្ចព្រមព្រៀង Brexit (អង់គ្លេសចាកចេញពី សហភាពអឺរ៉ុប)។

ថ្លែងនៅទីក្រុងឡុងដ៍ លោក Keir Starmer អ្នកនាំពាក្យគណបក្សពលករអង់គ្លេសបានឲ្យដឹងថា៖ រដ្ឋាភិបាលរបស់នាយករដ្ឋមន្រ្តីលោកស្រី Theresa May និងគណបក្សពលករមិនទាន់ស្រុះចិត្តគំនិតគ្នាអំពីកិច្ចព្រមព្រៀង Brexit ឡើយ។ ទោះជាយ៉ាងណាក៏ដោយ លោក Keir Starmer បានឲ្យដឹងថា ភាគីទាំងពីរនៅតែខិតខំប្រឹងប្រែងដើម្បីឯកភាពគ្នា។ លោក Keir Starmer បានអះអាងថា "គ្រាប់បាល់កំពុងស្ថិតនៅលើតារាងរបស់រដ្ឋាភិបាលអង់ក្លេស"។

នាថ្ងៃដដែល រដ្ឋាភិបាលអង់គ្លេសបានកំណត់ថ្នៃទី ២៣ ខែឧសភា ជាថ្ងៃដែលប្រទេសនេះអនុវត្តន៍ការបោះឆ្នោតសភាអឺរ៉ុបផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ