បញ្ហា Brexit៖ សញ្ញាវិជ្ជមានថ្មីអំពីការចរចាពាណិជ្ជកម្មរវាងចក្រភពអង់គ្លេសនិងសហភាពអឺរ៉ុប

(VOVWORLD) - នាថ្ងៃទី ២៣ ខែធ្នូ អ្នកការទូតសហភាពអឺរ៉ុបដែលមិនបញ្ចេញឈ្មោះបានឲ្យដឹងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងចក្រភពអង់គ្លេសនិងសហភាពអឺរ៉ុប (EU) ទំនងជាសម្រេចបានបានក្នុងរយៈពេលប៉ុន្មានម៉ោងទៀត។
បញ្ហា Brexit៖ សញ្ញាវិជ្ជមានថ្មីអំពីការចរចាពាណិជ្ជកម្មរវាងចក្រភពអង់គ្លេសនិងសហភាពអឺរ៉ុប - ảnh 1រូបថតឧទាហរណ៍  (ប្រភព៖ AFP/TTXVN)

យោងតាមប្រភពព័ត៌មាននេះបានឲ្យដឹងថា បណ្តាប្រទេសជាសមាជិកសហភាពអឺរ៉ុបនឹងត្រូវអនុម័តលើការអនុវត្តជាបណ្តោះអាសន្ននៃកិច្ចព្រមព្រៀងដែលរំពឹងថានឹងចូលជាធរមានចាប់ពីថ្ងៃទី ១ ខែមករាឆ្នាំ ២០២១ ដោយសារសភាអឺរ៉ុប (EP) និងមិនមានពេលវេលាគ្រប់គ្រាន់ ដើម្បីផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងនេះទេ។

មានអ្នកការទូតដទៃទៀតរបស់ EU ក៏បានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងនេះជិតឈានដល់សម្រេចបាននាពេលឆាប់ៗនេះ។ រីឯខ្លួនវិញ យោងតាមប្រភពព័ត៌មានរដ្ឋាភិបាលអង់គ្លេសបានបញ្ជាក់ថាការចរចានៅតែប្រព្រឹត្តិទៅជាបន្តទៀតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ