បញ្ហា Brexit៖ សហភាពអឺរ៉ុបបានលើកឡើងទស្សនៈជាផ្លូវការដើម្បីប្រឆាំងជំទាស់នឹងសំណើរបស់អង់គ្លេស

(VOVWORLD) -  នាថ្ងៃទី ៩ ខែតុលា សហភាពអឺរ៉ុប (EU) បានប្រកាសថានឹងមិនបដិសេដចំពោះកិច្ចព្រមព្រៀង Brexit ណាមួយឡើយ ហើយត្រៀមខ្លួនជាស្រេចចូលរួមក្នុងកិច្ចចរចារនៅនាទីចុងក្រោយ ប៉ុន្តែក៏បានសង្កត់ធ្ងន់ថាទីក្រុងឡុងដ៍ត្រូវខិតខំប្រឹងប្រែងជាច្រើនថែមទៀតដើម្បីធានានូវកិច្ចព្រមព្រៀងមួយ។
បញ្ហា Brexit៖ សហភាពអឺរ៉ុបបានលើកឡើងទស្សនៈជាផ្លូវការដើម្បីប្រឆាំងជំទាស់នឹងសំណើរបស់អង់គ្លេស - ảnh 1 ប្រធានគណៈកម្មការអឺរ៉ុប លោក Jean – Claude Junker (រូបថត៖ AFP/TTXVN)

ថ្លែងទៅកាន់សភាអឺរ៉ុប (EP) ប្រធានគណៈកម្មការអឺរ៉ុប លោក Jean – Claude Junker បានអះអាងថាលោកមិនទទួលយកការ«ទម្លាក់កំហុស» ដែល     ទីក្រុងឡុងបានធ្វើឡើងនោះទេ។ យោងតាម លោក Juncker បានឲ្យដឹងថាហានិភ័យនៃ Brexit ដោយគ្មានកិច្ចព្រមព្រៀងនៅតែមាន ហើយប្រការនេះអាស្រ័យលើការសម្រេចចិត្តរបស់អង់គ្លេសតែម្តង។  EU «មិនដែល»ជ្រើសរើសសេណារីយ៉ូនេះទេ។ លោកបានអំពាវនាវឱ្យផ្តោតការយកចិត្តទុកដាក់លើការស្វែងរកកិច្ចព្រមព្រៀងដែលលោកបានអះអាងថា«នៅតែអាចធ្វើទៅបាន»ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ