បញ្ហាបម្រែបម្រួលអាកាសធាតុ៖ អាមេរិកសន្យាកាត់បន្ថយឧស្ម័នបញ្ចេញចោល តាមរបៀបដោយឡែក

(VOVWORLD) - រដ្ឋអំណាចប្រធានាធិបតីអាមេរិក Donald Trump សន្យាកាត់បន្ថយការ បញ្ចេញចោលឧស្ម័នផ្ទះកញ្ចក់ ប៉ុន្តែតាមរបៀបដែលមិនជះឥទ្ធិពលទៅលើសន្តិ សុខថាមពលឬការប្រកួតប្រជែងនៃទីផ្សារ។
បញ្ហាបម្រែបម្រួលអាកាសធាតុ៖ អាមេរិកសន្យាកាត់បន្ថយឧស្ម័នបញ្ចេញចោល តាមរបៀបដោយឡែក - ảnh 1 ប្រធានាធិបតីអាមេរិក Donald Trump (រូបថត៖ AFP/TTXVN)

នេះជាការអះអាងរបស់តំណាង អាមេរិកនៅសន្និសីទអ.ស.បលើកទី២៣ស្ដីពីបម្រែបម្រួលអាកាសធាតុ (COP ២៣) ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុង Bonn របស់អាល្លឺម៉ង់។

        ថ្លែងមតិក្នុងសន្និសីទ នាថ្ងៃទី១៦ វិច្ឆិកា ទីប្រឹក្សាស្ដីទីរដ្ឋមន្រ្តីការបរទេស អាមេរិកលោកស្រី Judith Garber អះអាងថា អាមេរិករក្សាដដែលនូវគំនិតកាត់បន្ថយការ បញ្ចេញចោលឧស្ម័នផ្ទះកញ្ចក់ ដែលនេះជាមូលហេតុនៃការឡើងកំដៅផែនដី។ ប៉ុន្តែ លោកស្រី Garber ក៏បានលើកច្បាស់នូវគោលការណ៍របស់អាមេរិកនោះគឺ ប្រជាជនគ្រប់រូបសុទ្ធតែបានទាក់ទងជាមួយប្រភពថាមពលដោយតំលៃថោកនិងមានសុវត្ថិភាព រួមជាមួយការបើកទូលាយទីផ្សារសំដៅជំរុញប្រសិទ្ធភាពនិងសន្តិ សុខថាមពល។ ប្រការនេះមិនត្រឹមតែត្រូវបានអនុវត្តចំពោះអាមេរិកប៉ុណ្ណោះទេ ថែមទាំងចំពោះពិភពលោកទាំងមូលទៀតផង។

        មន្ត្រីអាមេរិករូបនេះឲ្យដឹងថែមទៀតថា ប្រធានាធិបតីលោក Trump នៅតែ រក្សាដដែលនូវគំនិតដកចេញពីកិច្ចព្រមព្រៀងប៉ារីសស្ដីពីបម្រែបម្រួល អាកាសធាតុ ប៉ុន្តែក៏ទុកចំហនូវលទ្ធភាពវិលត្រឡប់មកចូលរួមឯកសារនេះឡើង វិញ ប្រសិនបើមានការកំណត់ដ៏វិជ្ជមានជាងមុនសំរាប់ប្រជាជនអាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ