បញ្ហាប្រឆាំងភេរវកម្ម៖ ប្រទេសជាច្រើនបានចាប់ខ្លួនជនសង្ស័យជាច្រើននាក់

(VOVWORLD) -នាថ្ងៃទី ២៣ កញ្ញាប៉ូលីស នៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួរគីបានចាប់ខ្លួនមុខសញ្ញា ចំនួន ៣៦ នាក់ ដែលសង្ស័យជាសមាជិកនៃអង្គការដ្ឋឥស្លាមស្វ័យប្រកាស (IS)។
បញ្ហាប្រឆាំងភេរវកម្ម៖ ប្រទេសជាច្រើនបានចាប់ខ្លួនជនសង្ស័យជាច្រើននាក់ - ảnh 1បញ្ហាប្រឆាំងភេរវកម្ម៖ ប្រទេសជាច្រើនបានចាប់ខ្លួនជនសង្ស័យជាច្រើននាក់ 

នាថ្ងៃទី ២៣ កញ្ញាប៉ូលីស នៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួរគីបានចាប់ខ្លួនមុខសញ្ញា ចំនួន ៣៦ នាក់ ដែលសង្ស័យជាសមាជិកនៃអង្គការដ្ឋឥស្លាមស្វ័យប្រកាស (IS)។ នាបច្ចុប្បន្ន មិនទាន់មានព័ត៌មានអំពីសញ្ជាតិរបស់ជនទាំងនេះឡើយ។

នៅដាណឺម៉ាក ប៉ូលីសទីក្រុង Copenhagen និង ស្ថាប័នចារកម្មដាណឺម៉ាក(PET) បានឃាត់ខ្លួនមុខសញ្ញាចំនួន ២ នាក់ ដោយចោទប្រកាន់ថាព្យាយាមចូលរួមក្នុងសកម្មភាពភេរវកម្មនៅបរទេស។ មុខសញ្ញាពីនាក់នេះត្រូវបានចាប់ខ្លួនពីបទចូលរួមក្នុងការជួញដូរនិងដឹកជញ្ជូនទំនិញពី ដាណឺម៉ាកឲ្យពួកសកម្មប្រយុទ្ធនៃ អង្គការដ្ឋឥស្លាមស្វ័យប្រកាស (IS)។ នៅស៊ីរី ឫ អ៊ីរ៉ាក់។           

ប៉ូលីសអេស្ប៉ាញក៏បានឲ្យដឹងថា បានចាប់ខ្លួនបរុសជនជាត់បង់ក្លាដេសម្នាក់ វ័យ ៣៤ ឆ្នាំ ដោយសារសង្ស័យថាជាសមាជិក IS ។ មុខសញ្ញានេះបានមកដល់អេស្ប៉ាញកាលពីឆ្នាំ ២០១៥ ហើយត្រូវបានចាត់ទុកថាបានដើរតួនាទីអភិវឌ្ឍន៍បច្ចេទេសសម្រាប់ IS ហើយក៏ចូលរួមឧបត្ថម្ភសម្រាប់អង្គការភេរវកម្មនេះ។ ក្រសួងមហាផ្ទៃអេស្ប៉ាញបានឲ្យដឹងមុខសញ្ញានេះបានស្វែងរកវិធីកែច្នៃនូវឧបករណ៍គ្នានអ្នកបើកបរ និងឧបករណ៍ផ្សេងៗទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ