បញ្ហាប្រឆាំងភេរវកម្ម៖ អាមេរិកដាក់ទណ្ឌកម្មទៅលើបណ្ដាមេដឹកនាំរបស់ IS

(VOVWORLD) - នាថ្ងៃទី ១៥ មិថុនា ក្រសួងការបរទេសអាមេរិកបានដាក់ទណ្ឌកម្ម សមាជិកចំនួន ៣ នាក់របស់អង្គការរដ្ឋឥស្លាមស្វ័យប្រកាស (IS) ក្នុងនោះ មានមុខសញ្ញាដែលត្រូវបានចាត់ទុកជាមេគំនិតដំណើរការវាយប្រហាភេរវកម្ម នៅទីក្រុងប៉ារីស (បារាំង) នាខែវិច្ឆកាឆ្នាំ ២០១៥ និងនៅទីក្រុង Brussels (បែលហ្ស៊ីក) នាខែ មិនា ឆ្នាំ ២០១៦ កន្លងទៅ។ 
បញ្ហាប្រឆាំងភេរវកម្ម៖ អាមេរិកដាក់ទណ្ឌកម្មទៅលើបណ្ដាមេដឹកនាំរបស់ IS  - ảnh 1 បញ្ហាប្រឆាំងភេរវកម្ម៖ អាមេរិកដាក់ទណ្ឌកម្មទៅលើបណ្ដាមេដឹកនាំរបស់ IS 

(VOVworld) – នាថ្ងៃទី ១៥ មិថុនា ក្រសួងការបរទេសអាមេរិកបានដាក់ទណ្ឌកម្ម សមាជិកចំនួន ៣ នាក់របស់អង្គការរដ្ឋឥស្លាមស្វ័យប្រកាស (IS) ក្នុងនោះ មានមុខសញ្ញាដែលត្រូវបានចាត់ទុកជាមេគំនិតដំណើរការវាយប្រហាភេរវកម្ម នៅទីក្រុងប៉ារីស (បារាំង) នាខែវិច្ឆកាឆ្នាំ ២០១៥ និងនៅទីក្រុង Brussels (បែលហ្ស៊ីក) នាខែ មិនា ឆ្នាំ ២០១៦ កន្លងទៅ។ ក្នុងចំណោមមុខសញ្ញាទាំង នេះមាន Mohammed Al Binali អ្នកបានចាកចេញពី Bahrain នាឆ្នាំ ២០១៤ ដើម្បី ចូលរួម IS ហើយមានវត្តមានក្នុងបណ្ដាវីដេអ៊ូរអំពាវនាវប្រជាពលរដ្ឋ Bahrain ចូលរួម IS  និង Mohammad Shafi Armar មេដឹកនាំជាន់ខ្ពស់របស់ IS ដែល ទទួលបន្ទុកការប្រមូលទាហាននៅឥណ្ឌា។ នាថ្ងៃដដែល ប៉ូលីសម៉ាឡេស៊ីបាន ចាប់ខ្លួនជនប្រដាប់អាវុធរបស់ IS ចំនួន ២ នាក់នៅទីក្រុង Sandakan រដ្ឋ Sabah ប៉ែកខាងកើតម៉ាឡេស៊ី។ ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត នាថ្ងៃទី ១៥ មិថុនា កងទ័ពអ៊ីរ៉ាក់ដណ្តើមមកវិញតំបន់ប៉ែកខាងជើងមួយនៅទីក្រុង Mosul ពីបាតដៃ របស់ IS ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ