បញ្ហាប្រឆាំងភេរវកម្ម៖កងទ័ពស៊ីរីរំដោះតំបន់ជាច្រើន

(VOVWORLD) - កងកម្លាំងរដ្ឋាភិបាលស៊ីរីក្រោមការឧបត្ថម្ភរបស់ក្រុមសេនាជន បន្ត បណ្ដើមបានជ័យជំនះនៅតំបន់នានានៃខេត្តភាគកណ្ដាល Homs និង Dayr al-Zawr ដោយកំទេចខ្មាន់កាំភ្លើងរាប់សិបនាក់ក្នុងយុទ្ធនាការប្រឆាំងភេរវកម្ម។
បញ្ហាប្រឆាំងភេរវកម្ម៖កងទ័ពស៊ីរីរំដោះតំបន់ជាច្រើន - ảnh 1 កម្លាំងគាំទ្ររដ្ឋាភិបាលស៊ីរី (រូបថត៖AFP)

(VOVworld) - កងកម្លាំងរដ្ឋាភិបាលស៊ីរីក្រោមការឧបត្ថម្ភរបស់ក្រុមសេនាជន បន្ត បណ្ដើមបានជ័យជំនះនៅតំបន់នានានៃខេត្តភាគកណ្ដាល Homs និង Dayr al-Zawr ដោយកំទេចខ្មាន់កាំភ្លើងរាប់សិបនាក់ក្នុងយុទ្ធនាការប្រឆាំងភេរវកម្ម។ ទីភ្នាក់ងារសារព័ត៌មាន SANA របស់ស៊ីរី ដកស្រង់សម្ដីប្រភពព័ត៌មានយោធានា ថ្ងៃទី២៦ មិថុនា បានឲ្យដឹងថា កងទ័ពស៊ីរីនិងកម្លាំងសម្ព័ន្ធមិត្តបានកាន់កាប់តំបន់ al-Dhaliyat ទាំងស្រុង ក្រោយពីកំទេចខ្មាន់កាំភ្លើងជាច្រើននាក់នៃអង្គការរដ្ឋ អ៊ីស្លាម (IS) ស្វ័យប្រកាសនិងបំផ្លាញចោលអាវុធរបស់គេ។យន្តហោះចម្បាំង របស់កម្លាំងកងទ័ពជើងអាកាសស៊ីរីបានអនុវត្តការវាយប្រហារទៅលើមូលដ្ឋានជាច្រើនរបស់ IS បណ្ដាលឲ្យខ្មាន់កាំភ្លើងជ្រុលនិយមជាច្រើននាក់ត្រូវស្លាប់និងរង របួស ព្រមទាំងជួយឧបត្ថម្ភសកម្មភាពយោធារបស់កងទ័ពស៊ីរីនៅខេត្ត Dayr al-Zawr ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ