បញ្ហាប្រឆាំងភេរវកម្ម៖រុស្ស៊ី អ៊ីរ៉ង់និងស៊ីរីបង្កើនកិច្ចសហប្រតិបតិ្តការប្រឆាំងភេរវកម្ម

បញ្ហាប្រឆាំងភេរវកម្ម៖រុស្ស៊ី អ៊ីរ៉ង់និងស៊ីរីបង្កើនកិច្ចសហប្រតិបតិ្តការប្រឆាំងភេរវកម្ម - ảnh 1
រដ្ឋមន្រ្តីការពារជាតិអ៊ីរ៉ង់លោក Hossein Dehghan (រូបថត៖PressTV)

(VOVworld) - តាមទីភ្នាក់ងារសារព័ត៌មាន AFP របស់បារាំងថា នាថ្ងៃទី៩ មិថុនា រដ្ឋ
មន្រ្តីការពារជាតិរបស់រុស្ស៊ី អ៊ីរ៉ង់និងស៊ីរីបានជួបចរចារនៅរដ្ឋធានីតេអេរ៉ង់ ប្រទេស
អ៊ីរ៉ង់ អំពីបញ្ហាបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង៣ក្នុងការប្រយុទ្ធប្រឆាំង
អង្គការរដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាសនិងក្រុមភេរវកម្មរណសិរ្ស Al-Nursa ជាសាខា
មួយរបស់បណ្ដាញភេរវកម្ម Al-Qaeda នៅស៊ីរី។ជំនួបនេះប្រព្រឹត្តទៅក្នុងកាលៈទេសៈ
ដែលរដ្ឋអំណាច Damascus កំពុងបង្កើនយុទ្ធនាការយោធា ប្រឆាំងនឹងអង្គការ IS ក៏
ដូចជាក្រុមឧទ្ទាមទាក់ទិនដល់រណសិរ្ស Al-Nursa នៅទីក្រុង Aleppo ប្រទេសស៊ីរី។
រដ្ឋមន្រ្តីការពារជាតិអ៊ីរ៉ង់លោក Hossein Dehghan បានឲ្យដឹងថា លោកនិងសមភាគី
រុស្ស៊ី ស៊ីរីទាំងពីររូបបានឯកភាពអនុវត្តន៍ការ ប្រយុទ្ធសំរេចកំណត់ប្រឆាំងនឹងក្រុម
ភេរវកម្មទាំងអស់ក្នុងតំបន់។
ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត នាថ្ងៃទី៩ មិថុនា ការប៉ះទង្គិចដ៏សាហាវសំដៅ
ដណ្ដើមមកវិញនូវសិទ្ធិកាន់កាប់កំពែង Sirte របស់អង្គការ IS នៅលីប៊ី បានផ្ទុះឡើង
ក្រោយពីកងកម្លាំងនៃរដ្ឋាភិបាលចម្រុះជនជាតិនៃប្រទេសនេះចូលក្នុងមជ្ឈ
មណ្ឌលទីក្រុងពោលខាងលើ ចាប់បង្ខំឲ្យក្រុមភេរវករ IS ត្រូវដកចេញ។អ្នកនាំពាក្យ
របស់រដ្ឋាភិបាលបង្រួបបង្រួមជាតិ (GNA) លោក Mohamad Ghassri បានអះអាងថា
 ក្នុងរយៈពេលពី២ដល់៣ថ្ងៃទៀត ទីក្រុងនេះនឹងត្រូវបានរំដោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ