បញ្ហាបរិស្ថាន៖ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប បានអនុម័តលើមូលនិធិអន្តរកាលប្រកបដោយសមភាព

(VOVWORLD) - នាថ្ងៃទី ៣ ខែមិនា បណ្តាឯកអគ្គរដ្ឋទូតនានានៃសហភាពអឺរ៉ុប (EU) បានអនុម័តជាផ្លូវការ លើមូលនិធិមួយដែលមានទឹកប្រាក់រាប់ពាន់លានអឺរ៉ូរបស់ប្លុកនេះ ដើម្បី ជួយប្រទេសនានាឱ្យបោះបង់ចោលឥន្ធនៈហ្វូស៊ីល ដោយប្រើប្រាស់វិធី ការពារ សហគមន៍ ដែលងាយរងគ្រោះឲ្យជៀសផុតពីផលប៉ះពាល់ខាងសេដ្ឋកិច្ច។
បញ្ហាបរិស្ថាន៖ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប បានអនុម័តលើមូលនិធិអន្តរកាលប្រកបដោយសមភាព - ảnh 1រូបថតឧទាហរណ៍ (ប្រភព៖ Phys.org)

ស្ថិតនៅក្នុងក្របខ័ណ្ឌនៃផែនការលុបបំបាត់ការបំភាយឧស្ម័នផ្ទះកញ្ចក់នៅឆ្នាំ ២០៥០ សហភាពអឺរ៉ុបបាន  ផ្តល់ថវិកាមួយចំណែក និងមូលនិធិស្តារសេដ្ឋកិច្ចឡើងវិញក្រោយពីវិបត្តិជំងឺកូវីដ-១៩ ដើម្បីជួយឧបត្ថម្ភដល់ជន រងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតដោយសារផែនការសំដៅទៅលើឧស្សាហកម្មផលិតដោយផ្ទាល់ ឬពឹងផ្អែកទៅលើឥន្ធនៈ ហ្វូស៊ីលផងដែរ។

ឯកអគ្គរដ្ឋទូតនានាក្នុងសហភាពអឺរ៉ុប បានលើកឡើងដំណោះស្រាយមួយចំនួន ចំពោះឯកសារច្បាប់ដែលអនុញ្ញាតឱ្យបង្កើតមូលនិធិអន្តរកាលប្រកបដោយសមភាព (JTF) របស់អឺរ៉ុប ដែលមានទឹកប្រាក់ចំនួន ១៧,៥ ពាន់លានអឺរ៉ូ ដើម្បីអភិវឌ្ឍន៍វិស័យដែលមានការបំភាយឧស្ម័នកាបូនតិច៕

ប្រតិកម្មទៅវិញ

ផ្សេងៗ