បដិសេធព័ត៌មានដែលថាបិទខ្ទប់ក្រុងហូជីមិញរយៈពេល ១០-១៥ ថ្ងៃ

(VOVWORLD) - គណៈកម្មាធិការដឹកនាំការបង្ការទប់ស្កាត់ជំងឺកូវីដ ១៩ បានច្រានចោលព័ត៌មានដែលថា ទីក្រុងហូជីមិញនឹងត្រូវបិទខ្ទប់រយៈពេល ១០-១៥ ថ្ងៃ។

ពីរសៀលថ្ងៃទី ៤ ខែកក្កដានេះ បណ្តាញសង្គមបានផ្សព្វផ្សាយពត៌មានដែលថា “សម្រេចចិត្តបិទខ្ទប់ទីក្រុងហូជីមិញរយៈពេល ១០-១៥ ថ្ងៃ ហើយទុកពេលឲ្យទីក្រុងរយៈពេល ៣៦ ម៉ោងដល់ ៤៨ ម៉ោងសម្រាប់ត្រៀមរៀបចំ (នឹងបិទខ្ទប់នៅវេលាម៉ោង ០៥  ថ្ងៃអង្គារទី ៧ កក្កដា ឬ ម៉ោង១២ ថ្ងៃពុធទី ៨ ខែកក្កដា…”។ ប៉ុន្តែ គណៈកម្មាធិការដឹកនាំការបង្ការទប់ស្កាត់ជំងឺកូវីដ ១៩ ទីក្រុង ហូជីមីញបានបញ្ជាក់ថា នេះជាព័ត៌មានមិនពិត ដែលជះឥទ្ធិពលដល់ការងារប្រឆាំងនឹងជំងឺរាតត្បាតរបស់ទីក្រុង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ