បណ្ដាបេក្ខជនគណៈបក្សសាធារណៈរដ្ឋដំណើរការជជែកតទល់ចុងក្រោយមុន “Super Tuesday”

បណ្ដាបេក្ខជនគណៈបក្សសាធារណៈរដ្ឋដំណើរការជជែកតទល់ចុងក្រោយមុន “Super Tuesday” - ảnh 1
បណ្ដាបេក្ខជនគណៈបក្សសាធារណៈរដ្ឋដំណើរការជជែកតទល់ចុងក្រោយមុន “Super Tuesday” (Image: VNA)


(VOVworld) – ក្នុងកាលៈទេសៈ យុទ្ធនាការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ
 ២០១៦ កំពុងឈានចូលដំណាក់កាលបង្កើនល្បឿនដោយមានការបោះឆ្នោត
 ដំបូងនានា នាព្រឹកថ្ងៃទី ២៦ កុម្ភៈ (តាមម៉ោងវៀតណាម) បណ្ដាបេក្ខជនពោ
ពេញទៅដោយសក្តានុភាពនៃគណៈបក្សសាធារណៈរដ្ឋបានដំណើការកិច្ច
ពិភាក្សាតទល់លើកទី ១០ ផ្សាយផ្ទាល់លើកាណាល់ទូរទស្សន៍ CNN ដើម្បី
ក្លាយទៅជាតំណាងតែមួយគត់របស់គណៈបក្សនេះក្នុងការបោះឆ្នោតនាខែ
វិច្ឆិការខាងមុខ។ បន្ទាប់ពី បេក្ខជន Jeb Bush បានដកខ្លួនពីប្រជែងនាថ្ងៃទី ២០
កុម្ភៈ កន្លងទៅការជជែកតទល់លើកនេះរបស់គណៈបក្សសាធារណៈមាននៅ
សេសសល់បេក្ខជនចំនួន ៥ នាក់គឺ៖  សេដ្ឋី Donald Trump ព្រឹទ្ធសមាជិក
Ted Cruz ព្រឹទ្ធសមាជិក Marco Rubio អតីតអភិបាលរដ្ឋ Ohio លោក John
Kasich និងគ្រូពេទ្យ សសៃប្រសាទ លោក Ben Carson។ សាធារណៈមតិ
និងអ្នកបោះឆ្នោតយកចិត្តទុកដាក់ពិសេសចំពោះការពិភាក្សានេះដោយ
សារវានឹងសម្រេចអ្នកណានឹងតាងនាមគណៈបក្ស សាធារណៈចូលរួមការ
បោះឆ្នោតដំបូង “Super Tuesday” នាថ្ងៃទី ១ មិនា ខាងមុខ ក្នុងនោះ រដ្ឋចំនួន
១៥ និងតំបន់ស្វ័យយ័ត Samoa នឹងដំណើរការបោះ ឆ្នោត៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ