បណ្ដាប្រទេស G20 សន្យាធ្វើសកម្មភាពកាន់តែខ្លាំងក្លាថែមទៀតដើម្បីជំរុញកំណើន

(VOVWORLD) -បណ្ដាខឿនសេដ្ឋកិច្ចជាសមាជិកបានឯកភាពចាត់ទុកថា៖ គឺដល់ពេលត្រូវធ្វើសកម្មភាពដើម្បីកាត់បន្ថយរបាំងចំពោះកំណើន កាត់បន្ថយវិសមភាពសកល និងរុញថយក្រោយហានិភ័យចំពោះសេដ្ឋកិច្ចសកល។
បណ្ដាប្រទេស G20 សន្យាធ្វើសកម្មភាពកាន់តែខ្លាំងក្លាថែមទៀតដើម្បីជំរុញកំណើន - ảnh 1 បណ្ដាប្រទេស G20 សន្យាធ្វើសកម្មភាពកាន់តែខ្លាំងក្លាថែមទៀតដើម្បីជំរុញកំណើន

សន្និសីទថ្នាក់រដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្ដាលនៃក្រុមខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍ និងទើបនឹងលេចធ្លោជួរមុខនៅលើសកលលោក (G20) បានបើកសម័យប្រជុំបិទបញ្ចប់នាថ្ងៃទី ២០ មិនា នៅទីក្រុង Buenos Aires របស់អាហ្សង់ទីន។

យោងតាមសេចក្ដីថ្លែងការណ៍រួមបានឲ្យដឹងថា៖ បណ្ដាខឿនសេដ្ឋកិច្ចជាសមាជិកបានឯកភាពចាត់ទុកថា៖ គឺដល់ពេលត្រូវធ្វើសកម្មភាពដើម្បីកាត់បន្ថយរបាំងចំពោះកំណើន កាត់បន្ថយវិសមភាពសកល និងរុញថយក្រោយហានិភ័យចំពោះសេដ្ឋកិច្ចសកល។ អង្គប្រជុំក៏បានលើកត្រដែតនូវតួនាទីរបស់ពាណិជ្ជកម្មអន្តរជាតិ និងវិនិយោគ គឺជាកម្លាំងចលករសំខាន់ចំពោះដំណើរការកំណើន និងការអភិវឌ្ឍន៍រួម។

អង្គសន្និសីទក៏សម្ដែងក្ដីព្រួយបារម្ភចំពោះលទ្ធិគាំពារនិយម និងពិភាក្សាអំពីប្រព័ន្ធហិរញ្ញវត្ថុសកលបើកទូលាយជានិច្ច ដោយផ្អែកទៅលើបទដ្ឋានអន្តរជាតិ។ សេចក្ដីថ្លេងការណ៍ពោលខាងលើក៏បានបញ្ជាក់ថា៖ បណ្ដាប្រទេសទាក់ទិននានានឹងបន្តកិច្ចសហប្រតិបត្តិការ ដើម្បីទទួលឲ្យបានពន្ធអន្តរជាតិប្រកបដោយសមភាព និងទំនើប។

ក្រុម G20 ក៏មានក្ដីសង្ឃឹមថា៖ មានការចូលរួមយ៉ាងសកម្មថែមទៀតពីខឿនសេដ្ឋកិច្ចទើបនឹងលេចធ្លោ និងបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ក្នុងសន្និសីទនិទាឃរដូវឆ្នាំ២០១៩ របស់មូលនិធិរូបីយវត្ថុអន្តរជាតិ (IMF) ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ