បណ្ដាប្រទេសចាប់ផ្តើមការយាមល្បាតរួមនៅទន្លេមេគង្គ


បណ្ដាប្រទេសចាប់ផ្តើមការយាមល្បាតរួមនៅទន្លេមេគង្គ - ảnh 1
បណ្ដាប្រទេសចាប់ផ្តើមការយាមល្បាតរួមនៅទន្លេមេគ (Image: dantri.vn)

(VOVworld) – នាថ្ងៃទី ១៨ វិច្ឆិកា ប្រទេសចំនួន ៤ រួមមាន៖ ចិន ឡាវ មីយ៉ាន់ម៉ា និងថៃ បានចាប់ផ្តើមវគ្គយាមល្បាតរួមលើទន្លេមេគង្គលើកទី ២៨ នៅកំពង់ផែរ Quanlei មណ្ឌល
Xishuangbanna ខេត្ត Yunnan របស់ចិន។ វគ្គយាមល្បាតនេះនឹងប្រព្រឹត្តទៅ ក្នុងរយៈពេល
៤ ថ្ងៃ។ ក្នុងនោះ ក្រុមយាមល្បាតខ្សែព្រំដែននៃបណ្ដាប្រទេសពោលខាងលើនឹង
អនុវត្តសកម្មភាពឃោនាអប់រំអំពីការហាមឈាត់ជួញដូរគ្រឿងញៀននិងអាវុធដោយ
ខុសច្បាប់ជាដើម ព្រមទាំង ដំណើការជួបប្រាស្រ័យសហប្រតិបត្តិការស្តីពីសុវត្ថិភាព
ចរាចរណ៍របស់នាវានិងផលិតកម្មកសិកម្ម។ ក្នុងរយៈពេលនេះ ប្រទេសចំនួន ៤ នឹងបញ្ជូនបញ្ជាការទៅកាន់នាវាបញ្ជាប្រតិបត្តិច្បាប់ដែលនឹងចាប់ផ្តើមការយាម
ល្បាតពីកំពង់ផែរ Quanlei ដល់ទន្លេខាងក្រោមតំបន់ត្រីកោណមាស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ