បណ្ដាប្រទេសនៅអនុតំបន់ទន្លេមេគង្គសហប្រតិបតិ្តការអភិវឌ្ឍន៍ទេសចរណ៍

(VOVworld) - វេទិការទេសចរណ៍មេគង្គ២០១៥បានបើកនាព្រឹកថ្ងៃទី១៨ មិថុនា
នៅទីក្រុង Da Nang ភាគកណ្ដាលវៀតណាម។ក្រោមប្រធានបទ “ធ្វើអាជីវកម្មល្អ ជាងទៀតសក្ដានុភាពទេសចរណ៍នៃអនុតំបន់ទន្លេមេគង្គតាមរយៈទំនាក់ទំនងដៃគូ
ថ្មី” វេទិការនេះជាឱកាសដើម្បីប្រទេសនានានៅក្នុងតំបន់បើកទូលាយសកម្មភាព
សហប្រតិបតិ្តការ ចែករំលែកបទពិសោធន៍អភិវឌ្ឍន៍ទេសចរណ៍រវាងបណ្ដាប្រ
ទេសនិងអន្តរជាតិ។ថ្លែងមតិនៅទីនេះ អនុរដ្ឋមន្រ្តីក្រសួងវប្បធម៌ កីឡានិងទេសចរ
ណ៍វៀតណាមលោក Le Khanh Hai បានឲ្យដឹងថា តាមរយៈអនុតំបន់ មេគង្គបើក វៀតណាមអាចផ្សាភ្ជាប់ទេសចរណ៍ជាមួយប្រទេសដទៃក្នុងតំបន់តាមផ្លូវអាកាស
ចរណ៍ ផ្លូវគោកនិងផ្លូវទន្លេ៖
បណ្ដាប្រទេសនៅអនុតំបន់ទន្លេមេគង្គសហប្រតិបតិ្តការអភិវឌ្ឍន៍ទេសចរណ៍ - ảnh 1
(រូបថត៖Tran Lam/Vietnamplus)

“ស្ថាប័នទេសចរណ៍ជាតិនៃប្រទេសនានានៅក្នុងតំបន់ ចាំបាច់ត្រូវសហការលើក
ឡើងយន្តការ គោលនយោបាយរួម បង្កលក្ខណៈធ្វើដំណើរងាយស្រួល លើកទឹក ចិត្តអង្គភាពអាជីវកម្មចូលរួមវិនិយោគក្នុងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ កសាង និងផ្សព្វផ្សាយផលិតផលអន្តរតំបន់នានា។យើងខ្ញុំមានគោលបំណងថា នឹងផ្សា ភ្ជាប់រវាងទីកន្លែងទេសចរណ៍វៀតណាមជាមួយទីកន្លែងទេសចរណ៍ផ្សេងៗនៅ
ក្នុងតំបន់ បង្កើតផលិតផលសម្បូរបែបនិងគួរឲ្យទាក់ទាញចំពោះភ្ញៀវទេសចរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ