បណ្ដាប្រទេសអាមេរិកឡាទីនរំលឹកខួបលើកទី ៩០ ទិវាងកំណើត អគ្គមគ្គទេសគុយបា លោក Fidel Castro


បណ្ដាប្រទេសអាមេរិកឡាទីនរំលឹកខួបលើកទី ៩០ ទិវាងកំណើត អគ្គមគ្គទេសគុយបា លោក Fidel Castro  - ảnh 1
បណ្ដាប្រទេសអាមេរិកឡាទីនរំលឹកខួបលើកទី ៩០ ទិវាងកំណើត អគ្គមគ្គទេសគុយបា លោក Fidel Castro (VNA)

(VOVworld) – នាថ្ងៃទី ១១ សីហា នៅទីក្រុង Buenos Aires អាហ្សង់ទីន
សមាគមពលកររដ្ឋអាស្សង់ទីន (ATE) បានរៀបចំពិធីរំលឹកខួបលើកទី
៩០ ទិវា កំណើតអគ្គមគ្គុទេសគុយបា លោក Fidel Castro ដោយមានការ
ចូលរួមរបស់ តំណាងអង្គការនយោបាយសង្គមនិងមិត្តអន្តរជាតិជាច្រើន។
 បណ្ដាអ្នកប្រាជ្ញ ដែលបានចូលរួមព្រឹត្តិការណ៍នេះបានសម្តែងចែករំលែក
មនោសញ្ចេតនានិងការ ស្ងើចសរសើររបស់ខ្លួនសំរាប់អគ្គមគ្គុទេស គុយបា
 លោក Fidel Castro និង ស្មារតីសាមគ្គីភាពដ៏មហិមាររបស់លោក Fidel
Castro ជាមួយបណ្ដាជនជាតិលើ ពិភពលោក ជាពិសេសគឺប្រជាពលរដ្ឋ
នៃបណ្ដាប្រទេសអាមេរិកឡាទីន។ ឧត្តគតិ ដ៏ខ្ពង់ខ្ពស់និងស្នាដៃសង្គម
ដែលប្រជាពលរដ្ឋគុយបា​ទទួលបានជាពិសេសលើ វិស័យសុខភាពអប់រំ
និងសមភាពភេទជានិច្ចកាលជាការលើកទឹកចិត្តសំរាប់ប្រជា ពលរដ្ឋ
ទាំងអស់ក្នុងតំបន់។ នាថ្ងៃដដែល នៅទីក្រុង Guauaquil ប្រទេស
Ecuador បានប្រព្រឹត្តទៅពិធីមីទ្ទីញរំលឹកខួបទិវាកំណើតលោក Fidel
 Castro ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ