បណ្ដាប្រទេសអាមេរីកឡាទីនរំលឹកវិញ្ញណក្ខន្ធអគ្គមគ្គទេសក៍គុយបា Fidel Castro


បណ្ដាប្រទេសអាមេរីកឡាទីនរំលឹកវិញ្ញណក្ខន្ធអគ្គមគ្គទេសក៍គុយបា Fidel Castro  - ảnh 1
បណ្ដាប្រទេសអាមេរីកឡាទីនរំលឹកវិញ្ញណក្ខន្ធអគ្គមគ្គទេសក៍គុយបា Fidel Castro (VNA)

(VOVworld) – នាថ្ងៃទី ២៨ វិច្ឆិកា រដ្ឋាភិបាល Bolivia បានប្រកាសពិធីកាន់ទុក្ខ
 ជាតិក្នុងរយៈពេល ៧ ថ្ងៃដើម្បីរំលឹកវិញ្ញាណក្ខន្ធអគ្គមគ្គទេសក៍គុយបា លោក
Fidel Castro។ ប្រធានាធិបតី Bolivia លោក Evo Morales បានអះអាងថា៖ អគ្គ
 មគ្គទេសក៍ Fidel Castro គឺជាក្រួបង្រៀននៃគោលការណ៍និងតម្លៃនិងជាអ្នក
ការ ពារអ្នកណែនាំសំរាប់បណ្ដាប្រជាជាតិក្នុងការតស៊ូប្រឆាំងចក្រពត្តិ។ លោក
ក៏បានវាយតំលៃខ្ពស់ចំពោះតួនាទីឈានមុខរបស់ លោក Fidel Castro ក្នុង
ការធ្វើសមាហរណកម្មក្នុងតំបន់។ នាថ្ងៃដដែល ក្រសួងការបរទេស Ecuador
បានចេញសេចក្តីប្រកាសសម្តែងការសោកស្តាយដ៏ជ្រាលជ្រៅចំពោះមុខ
ការលាចាកលោករបស់អគ្គមគ្គទេសក៍ Fidel Castro។ នាថ្ងៃទី ២៨ វិច្ឆិកា
កម្មាភិបាលនិងបុគ្គលិកស្ថានទូតវៀតណាមប្រចាំនៅមិកស៊ិកក៏បានទៅ
គោររពវិញ្ញាណក្ខន្ធ​អគ្គមគ្គទេសក៍ Fidel Castro នៅស្ថានទូតគុយបាប្រចាំ
នៅមិកស៊ិក ផងដែរ៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ