បណ្ដាប្រទេសអឺរ៉ុបខាងត្បូងអះអាងជាថ្មីម្តងទៀតននូវកិច្ចសន្យាដើម្បី EU រឹងមាំនិងសាមគ្គីភាព


បណ្ដាប្រទេសអឺរ៉ុបខាងត្បូងអះអាងជាថ្មីម្តងទៀតននូវកិច្ចសន្យាដើម្បី EU រឹងមាំនិងសាមគ្គីភាព - ảnh 1
បណ្ដាប្រទេសអឺរ៉ុបខាងត្បូងអះអាងជាថ្មីម្តងទៀតននូវកិច្ចសន្យាដើម្បី EU រឹងមាំនិងសាមគ្គីភាព(VNA)

(VOVworld) – នាថ្ងៃទី ១០ មេសា បណ្ដាប្រទេសអឺរ៉ុបខាងត្បូងបានអះអាងជា
ថ្មីម្តងទៀតនូវកិច្ចសន្យាដើម្បីសហភាពអឺរ៉ុប (EU) រឹងមាំនិងសាមគ្គីភាពមួយ។
នេះគឺជាខ្លឹមសារស្នូលក្នុងសេចក្តីថ្លែងការណ៍ទីក្រុង Madrid ដែលត្រូវបាននាំ
ចេញបន្ទាប់ពីសន្និសីទជាន់ខ្ពស់ថ្នាក់ដឹកនាំបណ្ដាប្រទេសអឺរ៉ុបខាងត្បូង។
សន្និសីទជាន់ខ្ពស់លើកនេះបានពិភាក្សាអំពីអនាគតរបស់  EU ក្រោយពីការ
ចាក ចេញពី EU ឬហៅថា Brexit។ ថ្លែងមតិបន្ទាប់ពីសន្និសីទ នាយករដ្ឋម្រី
អេស្ប៉ាញលោក Mariano Rajoy បានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃស្មារតី
សាមគ្គីភាពរវាងប្រទេស EU ទាំង ២៧ ហើយលោកនឹងគាំទ្រការចរចារដែល
ត្រូវបានចាត់ទុកគឺ «ស្លាប់រស់» ខាងមុខ សំដៅធានាឲ្យបានផលប្រយោជន៍
របស់ប្រជាពលរដ្ឋ EU ។ រីឯខ្លួនវិញ ប្រធានាធិបតីបារាំង លោក Francois
 Hollande បានឲ្យដឹងថា៖ ការដែល EU ទទួលបានគោលជំហររួមគឺសំខាន់
ណាស់ដោយសារ នេះគឺជាកត្តាចាំបាច់ដើម្បីធានាអត្ថប្រយោជន៍របស់ប្រជា
ពលរដ្ឋ EU ដែលកំពុងរស់នៅនៅអង់គ្លេសនិងផ្ទុយទៅវិញ។ ថ្នាក់ដឹកនាំទាំង
នេះសុទ្ធតែមានគោលបំណងមានទំនាក់ទំនងជិតស្និទ្ធជាមួយអង់គ្លេសបន្ទាប់
ពីប្រទេសនេះលែងជាសមាជិករបស់ប្លុកនៃតទៅ។ ក្រៅពីបញ្ហាពោលខាងលើ
 សេចក្តីថ្លែងការណ៍ក៏អំពាវនាវសម្រេចដំណើរការរៀបចំសម្ព័ន្ធភាពធនាគារ
ក្នុងនោះមានការបង្កើតប្រព័ន្ធធានារ៉ាប់រងប្រាក់បញ្ញើអឺរ៉ុបផងដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ