បណ្ដាប្រទេសអាស៊ានអនុម័តលើផែនការធ្វើសកម្មភាពប្រឆាំងអំពើភេរវកម្ម

(VOVWORLD) -នាថ្ងៃទី ១ ខែវិច្ឆិកា កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានលើកទី ១២ ស្ដីពី ឧក្រិដ្ឋកម្មឆ្លងដែន (AMMTC) នៅរដ្ឋធានី Nay Pyi Taw ប្រទេសមីយ៉ាន់ម៉ា បានបិទបញ្ចប់ប្រកបដោយជោគជ័យ។ 
បណ្ដាប្រទេសអាស៊ានអនុម័តលើផែនការធ្វើសកម្មភាពប្រឆាំងអំពើភេរវកម្ម - ảnh 1 ប៉ូលីសកម្ពុជា។ (ប្រភព: telegraph.co.uk)

បណ្ដាប្រទេសអាស៊ានបានឯកភាពជាឯកច្ឆ័ន្ទលើផែនការធ្វើសកម្មភាព ប្រឆាំងអំពើភេរវកម្ម ។ យោងតាមសេចក្ដីប្រកាសបិទបញ្ចប់កិច្ចប្រជុំនេះបានឲ្យដឹងថា បណ្ដាប្រទេសអាស៊ានបានអនុម័តលើផែនការធ្វើសកម្មភាព (ពីឆ្នាំ២០១៨ ដល់ ឆ្នាំ ២០២៥) របស់អាស៊ាន សំដៅរាំងខ្ទប់ និងលុបចោលការងើបឡើងវិញនៃលទ្ធិភេរវកម្ម និងជ្រុលនិយម។ ស្ដីពីបញ្ហាសមុទ្រនោះ អាស៊ានបានឯកភាព នឹងធ្វើការពិភាក្សាគ្នាលើគម្រោងការបំពេញបន្ថែម នៅក្នុងកិច្ចប្រជុំថ្នាក់ មន្ត្រីជាន់ខ្ពស់ដឹកនាំការងារប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន  (SOMTC) លើកទី ១៩ ដែលគ្រោងនឹងប្រព្រឹត្តិទៅនៅប្រទេសមីយ៉ាន់ម៉ានៅនាឆ្នាំ ២០១៩ ខាងមុខ។

នៅក្នុងកិច្ចប្រជុំ AMMTC + 3 (អាស៊ាន ជាមួយចិន ជប៉ុន និងកូរ៉េខាងត្បូង) លើកទី ៩ ដែលបានប្រព្រឹត្តិទៅនាថ្ងៃដដែលនោះ ភាគីទាក់ទិននានាបានឯកភាពគ្នាថាអាស៊ាននឹងបន្តសហប្រតិបត្តិការជាមួយប្រទេសដៃគូសន្ទនាចំនួន ៣ សំដៅលុបបំបាត់ឧក្រិដ្ឋកម្មឆ្លងដែន រួមមាន អំពើភេរវកម្មឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតនិងការជួញដូរមនុស្ស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ