បណ្ដាសកម្មភាពកីឡាជួយជ្រោមជ្រែង Festival សមុទ្រ Nha Trang

(VOVWORLD) -នាថ្ងៃដដែល មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Khanh Hoa បានរួមសហការជាមួយ ក្រុមហ៊ុនភាគហ៊ុន ទេសចរណ៍ TTC រៀបចំការរត់ប្រណាំង ដោយប្រធានបទ “រួមជាមួយ TTC រត់ ដើម្បីសុខភាពសហគមន៍”។
បណ្ដាសកម្មភាពកីឡាជួយជ្រោមជ្រែង Festival សមុទ្រ Nha Trang - ảnh 1 ក្រុមអ្នកជួយសង្គ្រោះប្រកួតប្រជែងលើឆ្នេរសមុទ្រ Nha Trang  (រូបថត: VOV)

ក្នុងក្របខ័ណ្ឌនៃសកម្មភាពអបអរសាទរ Festival សមុទ្រ Nha Trang និង ជួយ ជ្រោមជ្រែងឆ្នាំទេសចរណ៍ជាតិ ២០១៩ នោះ នាថ្ងៃទី ៥ ខែឧសភា នៅទីក្រុង  Nha Trang ខេត្ត Khanh Hoa បានប្រព្រឹត្តិទៅសកម្មភាពកីឡាជាច្រើន។ ដែលក្នុងនោះ លេចធ្លោបំផុតគឺមហោស្រពប្រណាំងប្រជែងការជួយសង្គ្រោះឆ្នេរសមុទ្រ ដោយទាក់ទាញការចូលរួមរបស់អត្តពលិកចំនួន ៥០ នាក់ មកពីក្រុមចំនួន ១៣ នៃកងកម្លាំងជួយសង្គ្រោះជំនាញ សណ្ឋាគារ មណ្ឌលសម្រាកលំហែកាយនៅភាគកណ្ដាលប្រទេសវៀតណាម។

គណៈមេប្រយោគបានប្រគល់ពានជើងឯកជូនក្រុមជួយសង្គ្រោះទេសចរណ៍ Furama Da Nang។ លោក Nguyen Sy Khanh អនុប្រធានគណៈកម្មធិការប្រជាជន ទីក្រុង  Nha Trang ខេត្ត Khanh Hoa បានឲ្យដឹងថា៖

“ពានរង្វាន់ជួយសង្គ្រោះឆ្នេរសមុទ្រនេះ សំដៅផ្លាស់ប្ដូរបទពិសោធន៍ សិក្សារៀនសូត្របច្ចេកទេស និងជំនាញជួយសង្គ្រោះឆ្នេរសមុទ្រ។ ព្រមទាំងឃោសនាយ៉ាងទូលំទូលាយដល់ប្រជាជន និងសណ្ឋាគារនៅតាមឆ្នេរសមុទ្រ ដើម្បីត្រៀមខ្លួនជាស្រេចរួមសហការជាមួយកងកម្លាំងជួយសង្គ្រោះជំនាញជួយភ្ញៀវទេសចរ និងប្រជាជនផងដែរ”។

មុននេះ នាថ្ងៃដដែល មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Khanh Hoa បានរួមសហការជាមួយ ក្រុមហ៊ុនភាគហ៊ុន ទេសចរណ៍ TTC រៀបចំការរត់ប្រណាំង ដោយប្រធានបទ “រួមជាមួយ TTC រត់ ដើម្បីសុខភាពសហគមន៍”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ