បណ្ដាសកម្មភាពរៀបចំបុណ្យចូលឆ្នាំថ្មីសំរាប់ប្រជាជនក្នុងទូទាំងប្រទេស

(VOVWORLD) -គិតមកដល់ពេលនេះ កម្មករ មន្ត្រីរដ្ឋការ ពលករទីក្រុងហូជីមិញចំនួន ៥៨ ២០០ នាក់ បានទទួលអំណោយចំនួនជាង២២ពាន់លានដុង។ បណ្ដាសម្បុ រសជន  និងសហគ្រាសក៏បានជូនសំបុត្រឡាន សំរាប់កម្មករ ពលករចំនួនជិត១១ពាន់នាក់
បណ្ដាសកម្មភាពរៀបចំបុណ្យចូលឆ្នាំថ្មីសំរាប់ប្រជាជនក្នុងទូទាំងប្រទេស - ảnh 1បណ្ដាសកម្មភាពរៀបចំបុណ្យចូលឆ្នាំថ្មីសំរាប់ប្រជាជនក្នុងទូទាំងប្រទេស 

គិតមកដល់ពេលនេះ កម្មករ មន្ត្រីរដ្ឋការ ពលករទីក្រុងហូជីមិញចំនួន៥៨ ២០០ នាក់ បានទទួលអំណោយចំនួនជាង២២ពាន់លានដុង។ បណ្ដាសម្បុរសជន និងសហគ្រាសក៏បានជូនសំបុត្រឡាន សំរាប់កម្មករ ពលករចំនួនជិត១១ពាន់នាក់ ទីស្រុកកំណើតដើម្បីទទួលបុណ្យចូលឆ្នាំថ្មី។ នាយប់ថ្ងៃទី២៧មករា នៅទីក្រុងហូ ជីមិញ  បានប្រព្រឹត្តទៅកម្មវីធី៖” និស្សិតទទួលបុណ្យចូលឆ្នាំថ្មី នៅឆ្ងាយពីផ្ទះ” លើកទី៨ឆ្នាំ២០១៨។

          នាយប់ថ្ងៃទី២៨មករា នៅខេត្ត Hai Duong បានប្រព្រឹត្តទៅកម្មវីធី៖” និទាឃរដូវកក់ក្តៅ” ឆ្នាំ  ២០១៨  សំដៅចែករំលែកការលំបាកចំពោះគ្រួសារមានស្ថានភាពលំបាកក្នុងតំបន់។ កម្មវិធីនេះបានរៃអង្គាសទឹកប្រាក់ចំនួនជាង១០ពាន់លានដុងដើម្បីជួយឧបត្ថម្ភអ្នកក្រីក្រ ទទួលបុណ្យចូលឆ្នាំថ្មី២០១៨៕

ប្រតិកម្មទៅវិញ

ផ្សេងៗ