បណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍បុណ្យជាតិវៀតណាមនៅឯបរទេស

បណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍បុណ្យជាតិវៀតណាមនៅឯបរទេស - ảnh 1
បណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍បុណ្យជាតិវៀតណាមនៅឯបរទេស

(VOV)_នៅទីក្រុង Brussels នាយប់ថ្ងៃទី៦ កញ្ញា ស្ថានទូតវៀតណាមប្រចាំ​នៅ​
ព្រះរាជាណាចក្របែលហ្សីក និង Luxembourg បានរៀបចំពិធីរំលឹកខួប​អនុស្សាវរីយ៍
​​លើកទី​៧០ ទិវាបដិវត្តន៍ខែសីហា បុណ្យជាតិវៀតណាម(ថ្ងៃទី២​ កញ្ញា)។ ថ្លែងមតិ
នៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាម លោក Vuong Thua Phong បានវាយតំលៃខ្ពស់
ចំពោះការរួមវិភាគទានជាច្រើន របស់បងប្អូនជាជនវៀតណាមនៅប្រទេសសាម៉ី 
ក្នុងបុព្វហេតុកសាងនិងការពារមាតុប្រទេស។ 

          នៅទីក្រុង Maputo នាពេលថ្មីៗនេះ ស្ថានទូតវៀតណាម​ប្រចាំនៅ ​Mozambique
 បានរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ ទិវាបដិវត្តន៍ខែ​សីហា បុណ្យជាតិ វៀតណាម(ថ្ងៃទី២ កញ្ញា)។  ក្នុងឱកាសនេះដែរ ​ស្ថានទូត​វៀត​ណាម និងសហគមន៍
ជនវៀតណាមនៅ Mozambique បានរៀបចំសកម្មភាពជា​ច្រើន ដូចជា៖ការតាំង
ពិព័រណ៌រូបថត និងឯកសារ ស្ដីពីទំនាក់ទំនងការទូតរវាង​ប្រទេសទាំងពីរ ជំនួបប្រាស្រ័យ ស្ដីពី ៧០ឆ្នាំផ្នែកការទូតវៀតណាម និងសកម្ម​ភាពកីឡា កាយសម្ព័ន្ធ
នានាទៀតផង។

          នាថ្ងៃទី៦ កញ្ញា សហគមន៍ជនវៀតណាមដែលកំពុងរស់នៅ និងធ្វើការនៅម៉ាកាវ (ចិន) ក៏បានរៀបចំពិធីមិទ្ទិញ រំលឹកខួបអនុស្សាវរីយ៍លើកទី៧០ ទិវាបដិវត្តន៍
ខែសីហា បុណ្យជាតិវៀតណាម(ថ្ងៃទី២ កញ្ញា)។៕

ប្រតិកម្មទៅវិញ

ផ្សេងៗ