បណ្ដាសកម្មភាពរំលឹក​ខួបអនុស្សាវរីយ៍លើកទី122ទិវាកំណើតលោកប្រធានហូជីមិញនៅ Gia lai

ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ លើកទី 122 ទិវាកំណើតលោកប្រធានហូជីមិញ 
(ថ្ងៃទី 19 ឧសភា ឆ្នាំ 1890 -ថ្ងៃទី 19ឧសភា ឆ្នាំ 2012) បន្តជំរុញយ៉ាងខ្លាំង​ការរៀន សូត្រ និងធ្វើតាមគំរូរសិលធម៍ លោកប្រធានហូជីមិញ អនុវត្តសេចក្ដីសម្រេចចិត្ត
នៃសន្និបាតមជ្ឈឹម លើកទី 4 (នីតិកាលទី 11) នាព្រឹកថ្ងៃទី 15 ឧសភា សារមន្ទីហូ
ជីមិញ សាខា Gia Lai និង Kon Tum បានរៀបចំការតាំងពិពណ៍​ដ៏​មហោ​ឡា​រឹក​ដោយប្រធានបទ៖ លោកប្រធានហូជីមិញជាមួយបញ្ហាកសាង កែសម្រួល បក្ស។ការតាំងពិពណ៍លើកនេះ បានតាំងបង្ហាញរូបភាព ឯកសារចំនួន 148 ដែលត្រូវបាន
ចែកជា 3ផ្នែក​គឺ៖ លោកប្រធានហូជីមិញ-អ្នកបង្កើតបក្ស កម្មុយនីស្តវៀតណាម​លោកប្រធានហូជីមិញជាមួយបញ្ហាកសាង កែសម្រួលបក្ស និងបណ្ដារូបភាពអំពី
បក្ស​កម្មុយនីស្តវៀតណាម បក្សភាគខេត្ត Gia Lai កសាង កែសម្រួល​បក្ស​ដោយឥត​ឈប់ឈរ តាមសតិអារម្មណ៍ហូជីមិញ។ តាមរយះការតាំងពិពណ៍លើកនេះ នឹងរួមចំ ណែកលើកទឹកចិត្ត ប្រជាជនគ្រប់ស្រទាប់ជំរុញយ៉ាងខ្លាំងកិច្ចការកសាង កែសម្រួល
បក្ស លើកកំពស់សមត្ថភាពដឹកនាំ កំលាំងប្រយុទ្ធរបស់បក្ស រាំងស្កាត់ការថយចុះ
អំពី​សិលធម៍​ របៀបរស់នៅ និងពង្រីកតួនាទីគំរូ​ ឈានទៅមុខ ​របស់បក្ខជនម្នាក់ៗ។ ​
តាមនោះ ​បង្កើន​ការតភ្ជាប់រវាងបក្ស ជាមួយប្រជាជន ដើម្បីអនុវត្តបណ្ដាគោលដៅ  ភារកិច្ច ដែលបានដាក់ចេញ។ ការតាំងពិពណ៍លើកនេះនឹងអូសបន្លាយ ដល់ថ្ងៃទី
 25 ឧសភា៕

បណ្ដាសកម្មភាពរំលឹក​ខួបអនុស្សាវរីយ៍លើកទី122ទិវាកំណើតលោកប្រធានហូជីមិញនៅ Gia lai - ảnh 1
សារមន្ទីហូ ជីមិញ សាខា Gia Lai និង Kon Tum បានរៀបចំការតាំងពិពណ៍​ដ៏​មហោ​ឡា​រឹក​ដោយប្រធានបទ៖ លោកប្រធានហូជីមិញជាមួយបញ្ហាកសាង កែសម្រួល បក្ស(internet)


ប្រតិកម្មទៅវិញ

ផ្សេងៗ