បណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី​៦៥ ទិវាយុទ្ធជនព​លី ​​យុទ្ធជនពិការ ​

ក្នុងឱកាស រំលឹកខួបអនុស្សាវរីយ៍ លើកទី ៦៥ ទិវាយុទ្ធជនពិការ ​ព​លី (ថ្ងៃទី 
២៧ កក្កដា) នាថ្ងៃទី ២៤ កក្កដា អនុប្រធានរដ្ឋវៀតណាម ​លោក​ស្រី Nguyen
Thi Doan បានអញ្ចើញទៅសាកសួរសុខទុក្ខ ​និងជូនអំណោយ​ដល់បណ្ដាមុខ សញ្ញាគោលនយោបាយ ខេត្ត Ning Binh (ភាគខាងជើង​វៀត​ណាម)។ អនុប្រធាន
រដ្ឋ​ Nguyen Thi Doan បានទៅសាកសួរ សុខទុក្ខ  ​មជ្ឈ​មណ្ឌល​​ថែទាំយុទ្ធជនពិការ
 នៅស្រុក Nho Quan ។ អនុប្រធានរដ្ឋ​Nguyen​ ​Thi Doan​ក៏​បានស្នើ បណ្ដាស្ថាប័ន
មាន សមទ្ធកិច្ចរបស់ខេត្ត Ninh Binh ត្រូវជានិច្ចកាល ​យកចិត្ត​ទុកដាក់ ដោះស្រាយ
បណ្ដារបប​គោល​នយោបាយ​អោយអ្នកមាន​គុណូបការះ ទន្ទឹមនឹងនោះ ជួយ
ឧបត្ថម្ភ  អោយកូនចៅ របស់បណ្ដាគ្រួសារ​គោលនយោបាយបានទៅរៀន វិជ្ជាជីវះ  និងបង្កើតការងារធ្វើដ៏​ស្ថិរភាព។

បណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី​៦៥ ទិវាយុទ្ធជនព​លី ​​យុទ្ធជនពិការ ​ - ảnh 1
​អនុប្រធានរដ្ឋវៀតណាម លោកស្រី Nguyen Thi Doan បានអញ្ចើញទៅសាកសួរសុខទុក្ខ និងជូនអំណោយដល់បណ្ដាមុខសញ្ញាគោលនយោបាយ ខេត្ត Ning Binh (http://www.ninhbinh.gov.vn)

          ក៏ក្នុងនាព្រឹកថ្ងៃនេះដែរ អនុប្រធានរដ្ឋសភា Uong Chu Luu បាន​ទៅ​សាក
សួរសុក្ខទុក  និងជូនអំណោយ ចំពោះបណ្ដាមុខសញ្ញាគោលនយោបាយ ខេត្ត
Ninh Binh​។ នៅទីនេះ អនុប្រធានរដ្ឋសភា ​បានចែករំលែក​បណ្ដា​ ​ពលី​កម្ម​មិនអាចបំពេញបានឡើយរបស់បណ្ដាគ្រួសារ។ ទន្ទឹមនឹងនោះ អះអាងថា ​បក្ស រដ្ឋ ជានិច្ចកាលកត់ចំណាំ និងមានគោលនយោបាយយ៉ាងសមស្រប​ចំពោះ​ការរួមវិភាគទានដ៏ធំធេងរបស់បណ្ដាវីរះអ្នកម្ដាយវៀតណាម រួមជា​មួយបណ្ដាអ្នកមានគុណូបការះ ចំពោះបដិវត្តន៍។

វីរអ្នកម្ដាយវៀតណាម កម្មាភិបាល កម្មាភិបាលបដិវត្តន៍ជើងចាស់ បណ្ដាយុទ្ធជន
ពិការ យុទ្ធជនជំងឺ សមាជិកគ្រួសារយុទ្ធជនពលី បណ្ដាអតីតយុទ្ធជន និង​សមូហ
ភាព  បុគ្គលឆ្នើមចំនួន ជិត២០០នាក់ ក្នុងចលនាតបស្នងសង់គុណ ​បានមានវត្ត
មានក្នុង  ជំនួបប្រាស្រ័យ បណ្ដាអ្នកមានគុណូបការះចំពោះបដិវត្តន៍ នៅឃុំ Gia
Nghia ខេត្ត Dak Nong នាថ្ងៃទី ២៤ កក្កដា ។ នៅទីនេះ​យុទ្ធជនពិការ​ Bui Quoc Bao
 នៅស្រុក Dac Glong បានថ្លែងថា៖

          “ អាស្រ័យដោយមានការយុចិត្តទុកដាក់ជាច្រើនពីថ្នាក់ដឹកនាំ ដូច្នេះ ​បណ្ដាគ្រួសារគោលនយោបាយ សុទ្ធតែទទួលបានការជួយឧបត្ថម្ភ ពិសេស​គឺ​ជីវភាពរស់នៅ ខាងសំភារះ និងស្មារតីដ៏គ្រប់គ្រាន់។ ជាប្រចាំឆ្នាំ ប្រធាន​គណះកម្មាធិការប្រជាជន លេខាគណះកម្មាធិការបក្សស្រុក ​សុទ្ធតែ​មក​ជួបប្រាស្រ័យផ្ទាល់ ទៅសាកសួរសុខទុក្ខ ជូនអំណោយចំពោះ​សមាជិក​គ្រួសារយុទ្ធជនពលី យុទ្ធជនពិការ យុទ្ធជនជំងឺ។ យើងខ្ញុំ សូមសន្យានឹងខំ​ប្រឹងប្រែងពង្រឹងនិងពង្រីកថែមទៀត ស្មារតីបដិវត្តន៍ របស់ខ្លួន ដើម្បីបន្ត​បូជា កសាងប្រទេសជាតិ៕  ”

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ