បណ្ដាសហគ្រិនវ័យក្មេងឈានមុខគេលើគ្រប់វិស័យ ច្នៃប្រឌិត សាមគ្គីគ្នា ដើម្បី​ប្រកួតប្រជែងក្នុងបរិយាកាសពិភពលោក

(VOVWORLD) - សហគ្រិនវ័យក្មេងបានវាយតម្លៃលើចលនាសកម្មភាពរបស់សមាគមក្នុងអាណត្តិកន្លងទៅ និងលើកសំណើរសកម្មភាព សំដៅលើកកម្ពស់តួនាទីរបស់សហគ្រិនវ័យក្មេងវៀតណាមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសជាតិក្នុងយុគសម័យថ្មី។
បណ្ដាសហគ្រិនវ័យក្មេងឈានមុខគេលើគ្រប់វិស័យ ច្នៃប្រឌិត សាមគ្គីគ្នា ដើម្បី​ប្រកួតប្រជែងក្នុងបរិយាកាសពិភពលោក - ảnh 1ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Le Minh Khai (រូបថត៖ VOV)

នាព្រឹកថ្ងៃទី ៣១ មិនា សម័យប្រជុំពេញអង្គមហាសន្និបាតសមាគមន៍ធុរជនវ័យក្មេងវៀតណាមលើកទី ៧ អាណត្តិ ២០២២ ២០២៥ ដោយប្រធានបទ “ឈានមុខគេផ្លាស់ប្ដូរថ្មី - ស្ថាបនាតម្លៃ”បានប្រព្រឹត្តិទៅនៅទីក្រុងហាណូយ។

នៅក្នុងមហាសន្និបាតនេះ សហគ្រិនវ័យក្មេងបានវាយតម្លៃលើចលនាសកម្មភាពរបស់សមាគមក្នុងអាណត្តិកន្លងទៅ និងលើកសំណើរសកម្មភាព សំដៅលើកកម្ពស់តួនាទីរបស់សហគ្រិនវ័យក្មេងវៀតណាមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសជាតិក្នុងយុគសម័យថ្មី ព្រមទាំងធ្វើយ៉ាងម៉េចដើម្បីរីកសាយភាយចលនាសហគ្រិនវ័យក្មេង ក៏ដូចជាសាមគ្គី ប្រមូលផ្ដុំសហគ្រិនវ័យក្មេងវៀតណាមនៅបរទេសផងដែរ។

អញ្ជើញថ្លែងក្នុងមហាសន្និបាត ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Le Minh Khai មានគោលបំណងថា សហគ្រិនវ័យក្មេងឈានមុខគេលើគ្រប់វិស័យ ជាពិសេសគឺលើវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា; លើកត្រដែតការទទួលសុខត្រូវសង្គម ផ្លាស់ប្ដូរថ្មី ច្នៃប្រឌិតដោយឥតឈប់ឈរ សាមគ្គីភាព ដើម្បីប្រកួតប្រជែងក្នុងបរិយាកាសសកល ហើយនាំសហគ្រាសវៀតណាមបោះជំហានទៅមុខ ធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅ ក៏ដូចជានាំមកនូវជោគជ័យដ៏ធំធេងជាងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ