បណ្ដាអ្នកការទូតរុស្ស៊ីត្រូវបញ្តេញពីប្រទេសមួយចំនួនក្រោយរឿងហេតុភ្នាក់ងារចារកិច្ច Skripal

(VOVWORLD) -  ទាក់ទិនដល់រឿងហេតុ អតីតភ្នាក់ងារចារកិច្ចរុស្ស៊ី លោក Sergey Skripal និងកូនស្រីរបស់លោកត្រូវបានបំពុលសម្លាប់នៅទីក្រុង Salisbury របស់អង់គ្លេស នាថ្ងៃទី ២៧ មិនា អគ្គលេខាធិការអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) លោក Jens Stoltenberg បានប្រកាសថា៖ សម្ព័ន្ធភាពយោធានេះបានបណ្តេញ អ្នកការទូតចំនួន ៧ នាក់ចំណុះគណៈបេសកកម្មការទូតរបស់រុស្ស៊ីប្រចាំនៅ NATO។ 
បណ្ដាអ្នកការទូតរុស្ស៊ីត្រូវបញ្តេញពីប្រទេសមួយចំនួនក្រោយរឿងហេតុភ្នាក់ងារចារកិច្ច Skripal  - ảnh 1 បណ្ដាអ្នកការទូតរុស្ស៊ីត្រូវបញ្តេញពីប្រទេសមួយចំនួនក្រោយរឿងហេតុភ្នាក់ងារចារកិច្ច Skripal 

ទាក់ទិនដល់រឿងហេតុ អតីតភ្នាក់ងារចារកិច្ចរុស្ស៊ី លោក Sergey Skripal និងកូនស្រីរបស់លោកត្រូវបានបំពុលសម្លាប់នៅទីក្រុង Salisbury របស់អង់គ្លេស នាថ្ងៃទី ២៧ មិនា អគ្គលេខាធិការអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) លោក Jens Stoltenberg បានប្រកាសថា៖ សម្ព័ន្ធភាពយោធានេះបានបណ្តេញ អ្នកការទូតចំនួន ៧ នាក់ចំណុះគណៈបេសកកម្មការទូតរបស់រុស្ស៊ីប្រចាំនៅ NATO។ លោក Jens Stoltenberg បានអះអាងថា៖ NATO សម្រេចកាត់បន្ថយ អប្បបរមាទ្រង់ទ្រាយនៃគណៈបេសកម្មការទូតរបស់រុស្ស៊ីប្រចាំនៅ NATO ពីសមាជិកចំនួន ៣០ នាក់មកទៅ ២០ នាក់។ ក្រៅពីនោះ NATO ក៏បដិសេធទទួលអ្នកការទូតរុស្ស៊ីចំនួន ៣ នាក់ទៀតផងដែរ។ អគ្គលេខាធិការ NATO បានអះអាងថា៖ នេះជាសារច្បាស់លាស់ចំពោះរុស្ស៊ី។ នាថ្ងៃដដែល ក្រសួងការបរទេស Moldova បានប្រកាសថា៖ ប្រទេសនេះបានស្នើឲ្យអ្នកការទូតរុស្ស៊ីចំនួន ៣ នាក់បញ្តេញចេញពីប្រទេសនេះក្នុងអំឡុង ៧ ថ្ងៃ។ ពេលនោះ បុលហ្គារីបានប្រកាសកោះហៅឯកអគ្គរដ្ឋទូតនៃប្រទេសនេះប្រចាំនៅរុស្ស៊ីវិលត្រឡប់មកប្រទេសវិញដើម្បីពិគ្រោះយោបល់បន្ទាប់ពីការបំពុលសម្លាប់អតីតចារបុរសរុស្ស៊ីដែលអង់គ្លេសចាត់ទុកថាម៉ូស្គូឈរនៅខាងក្រោយ។រហូតមកដល់ពេលនេះ មានអ្នកការទូតជាង ១៤០ នាក់របស់រុស្ស៊ីប្រចាំនៅប្រទេសចំនួន ២៦ លើពិភពលោកត្រូវបានបណ្តេញ។ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានចោទ ប្រកាន់រដ្ឋអំណាចអាមេរិកកំពុងស្វែងរករបៀបដដាក់សម្ពាធទៅលើបណ្ដាប្រទេសសម្ព័ន្ធមិត្តសំដៅបណ្តេញ បណ្ដាអ្នកការទូតរុស្ស៊ី ព្រមទាំង ប្រកាសនឹងមានវិធានការតបតវិញ។ ក្នុងសេចក្តីប្រកាសមួយនាថ្ងៃទី ២៧ មិនា រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក Boris Jonhson បានវាយតំលៃថា៖ កាយវិការបញ្តេញអ្នកការទូត រុស្ស៊ីចេញពីប្រទេសនានាជាសម្ព័ន្ធមិត្តរបស់អង់គ្លេសនៅសហភាពអឺរ៉ុប (EU) បានកូសសម្គាល់ «របត់» ក្នុងការទាក់ទងរបស់លោកខាងលិចក្នុងទំនាក់ទំនង

ជាមួយរុស្ស៊ី៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ