បណ្ដាឯកអគ្គរដ្ឋទូតចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយពិធីការ Chau van – Hau dong របស់វៀតណាម

បណ្ដាឯកអគ្គរដ្ឋទូតចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយពិធីការ Chau van – Hau dong របស់វៀតណាម  - ảnh 1
បណ្ដាឯកអគ្គរដ្ឋទូតចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយពិធីការ Chau van – Hau dong របស់វៀតណាម (Image: VNA)

(VOVworld) – កម្មវិធីសម្តែង Chau van – Hau dong ដែលជាពិធីការសំខាន់ក្នុង
 ជំនឿសាសនាធ្វើសក្ការៈបូជាព្រះម៉ែរ​ បានប្រារព្ធឡើងនាយប់ថ្ងៃទី ២៦ កុម្ភៈ
នៅ មជ្ឈណ្ឌលកេរ្តិ៍តំណែល Phu Day ស្រុក Vu Ban ខេត្ត Nam Dinh (ភាគខាង
 ជើងវៀតណាម)។ កម្មវិធីនេះមានការចូលរួមរបស់ឯកអគ្គរដ្ឋទូតតំណាងនៃ
អង្គការអន្តរជាតិប្រចាំនៅវៀតណាមចំនួន ២០ រូប។ នេះគឺជាសកម្មភាពស្ថិតក្នុង
 កម្មវិធី «ការធ្វើដំណើររបស់សាសនាចំនួន ៣» រួមមាន៖ ព្រះម៉ែរ គ្រិសាសនា
និង ពុទ្ធសាសនាដែលគណៈកម្មាធិការជាតិ UNESCO ប្រចាំនៅវៀតណាម
សហការ ជាមួយបណ្ដាតំបន់រៀបចំឡើង។ តាមលោកស្រី Katherine Muller
 Marin ប្រធាន ខុទ្ទកាល័យ UNESCO ប្រចាំនៅវៀតណាមបានអះអាងនិង
លើកកំពស់តួនាទី របស់នារីក្នុងជំនឿសាសនាធ្វើសក្ការៈបូជាព្រះម៉ែរ។
 រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូត អាមេរិកប្រចាំនៅវៀតណាម លោក Ted Osius
បានឲ្យដឹងថា៖ តាមរយៈឈុត សម្តែងរបស់សិល្បៈករសិល្បៈការិនី លោក
បានស្វែងយល់បន្ថែមអំពីវប្បធម៌របស់ វៀតណាម៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ