បណ្តាគណបក្សប្រឆាំងអង់គ្លេសបានឯកភាពបោះឆ្នោតប្រឆាំងនឹងសំណើបោះឆ្នោតរបស់នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson

(VOVWORLD) - ថ្នាក់ដឹកនាំគណបក្សប្រឆាំងអង់គ្លេសលោក Jeremy Corbyn កាលពីថ្ងៃទី ៣ ខែកញ្ញា បានឲ្យដឹងថា បណ្តាគណបក្សប្រឆាំងបានឯកភាពបោះឆ្នោតប្រឆាំងនឹងសំណើរបស់នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson ស្តីពីការបោះឆ្នោតប្រសិនបើក្រិតក្រមច្បាប់មួយមិនត្រូវបានអនុម័តសំដៅរារាំងការដែល អង់គ្លេសចាកចេញពីសហភាពអឺរ៉ុប (Brexit) ដោយគ្មានកិច្ចព្រមព្រៀងណាមួយ។
បណ្តាគណបក្សប្រឆាំងអង់គ្លេសបានឯកភាពបោះឆ្នោតប្រឆាំងនឹងសំណើបោះឆ្នោតរបស់នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson - ảnh 1 នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson (រូបថត៖ vov.vn)

នៅក្នុងសេចក្តីប្រកាសមួយដែលត្រូវបាននាំចេញបន្ទាប់ពីជំនួបជាមួយថ្នាក់ដឹកនាំគណបក្សប្រឆាំង លោក Corbyn បានមានប្រសាសន៍ថា លោកជឿជាក់លើភាពជោគ ជ័យនៃការសម្រេចចិត្តនេះ ដើម្បីគ្រប់គ្រងសកម្មភាពរបស់រដ្ឋសភា ដោយសំដៅរារាំង Brexit ដោយគ្មានកិច្ចព្រមព្រៀងណាឡើយ។ ចំពោះ    ស្ថានភាពនេះ លោក Boris Johnson បានប្រកាសពីការត្រៀមខ្លួនជាស្រេចអំពាវនាវឱ្យមានការបោះ ឆ្នោតសកលយ៉ាងឆាប់ៗ នៅថ្ងៃទី ១៤ ខែតុលាខាងមុខនេះប្រសិនបើសមា ជិកសភាអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីការរាំងស្កាត់ Brexit ដោយគ្មានកិច្ចព្រមព្រៀងណាមួយផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ