បណ្តាគម្រោងរុស្ស៊ី-កូរ៉េខាងត្បូង - ស.ប.ប កូរ៉េ ជួយដោះស្រាយវិបត្តិនៅឧបទ្វីបកូរ៉េ

(VOVWORLD) - នាថ្ងៃទី ១៧ ខែមិថុនា រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បានសម្តែងនូវការជឿជាក់ថាការអភិវឌ្ឍគម្រោងត្រីភាគី រុស្ស៊ី - កូរ៉េខាងត្បូង -    ស.ប.ប កូរ៉េ នឹងរួមចំណែកជាវិជ្ជមានចំពោះគោលដៅដោះស្រាយវិបត្តិនៅលើឧបទ្វីបកូរ៉េ។
បណ្តាគម្រោងរុស្ស៊ី-កូរ៉េខាងត្បូង - ស.ប.ប កូរ៉េ ជួយដោះស្រាយវិបត្តិនៅឧបទ្វីបកូរ៉េ - ảnh 1 រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov

ថ្លែងទៅកាន់មជ្ឈដ្ឋានអ្នកសារព័ត៌មានបន្ទាប់ពីកិច្ចចរចានៅទីក្រុងម៉ូស្គូជាមួយសមភាគីកូរ៉េខាងត្បូងលោកស្រី Kang Kyung-wha នោះ លោក Sergei Lavrov បានលើកច្បាស់ថា «យើងខ្ញុំបានពិភាក្សាគ្នាអំពីយថាទស្សន៍នៃកិច្ចសហប្រតិបត្តិការត្រីភាគី ដោយមានការចូលរួមពីភាគី ស.ប.ប កូរ៉េ ដែលទាក់ទង់នឹងគម្រោងផ្លូវដែកឆ្លងដែន រួមទាំងការសាងសង់បំពង់ឧស្ម័ននិងបណ្តាញបញ្ជូនអគ្គីសនីផងដែរ។ ទោះបីជាគម្រោងទាំងនេះនៅតែមាននៅលើក្រដាសដោយមិនទាន់ធ្វើក៏ដោយ ក៏ប៉ុន្តែយើងខ្ញុំអះអាងថានឹងធ្វើឡើងឲ្យបានជាក់ស្តែងជាពិតប្រាកដ ដោយសារគម្រោងទាំងនេះអាចបង្កលក្ខខ័ណ្ឌល្អ ដើម្បីសម្រេចបាននូវវឌ្ឍនភាពក្នុងការដោះស្រាយបញ្ហានៅលើឧបទ្វីបកូរ៉េផងដែរ "។

គួរបញ្ជាក់ថា លោក Sergei Lavrov បានសង្កត់ធ្ងន់ថារុស្ស៊ីនិងកូរ៉េខាងត្បូងបានឯកភាពគ្នាបន្តខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីដោះស្រាយវិបត្តិនៅលើឧបទ្វីបកូរ៉េផងដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ