បណ្តាញភេរវកម្មជាច្រើននៅអាល់ហ្សេរីនិងទុយនីស៊ីត្រូវបានបំផ្លាញចោល


បណ្តាញភេរវកម្មជាច្រើននៅអាល់ហ្សេរីនិងទុយនីស៊ីត្រូវបានបំផ្លាញចោល - ảnh 1
បណ្តាញភេរវកម្មជាច្រើននៅអាល់ហ្សេរីនិងទុយនីស៊ីត្រូវបានបំផ្លាញចោល (Image: VNA)

(VOVworld) – បណ្ដាកំលាំងសន្តិសុខអាល់ហ្សេរីបានបំផ្លាញចោលបណ្តាញផ្តល់
 ហិរញ្ញវត្ថុសំរាប់បណ្ដាក្រុមភេរវកម្មមួយដែលកំពុងធ្វើសកម្មភាពនៅខេត្តក្រុង
នានារបស់ប្រទេសនេះ។ រដ្ឋមន្ត្រីការពារជាតិអាល់ហ្សេរី នាថ្ងៃទី ៥ ឧសភា បាន
ឲ្យ ដឹងថា៖ បណ្តាញពោលខាងលើរួមមានមុខសញ្ញាគ្រោះថ្នាក់ចំនួន ៤ នាក់ដែល
 ផ្តល់ជំនួយខាងហិរញ្ញវត្ថុសំរាប់បណ្ដាក្រុមភេរវកម្មនៅរដ្ឋធានី Alger ទីក្រុង
Batna និងទីក្រុង Borj Bouariji ដើម្បីពួកគេទិញអាវុធថ្នាំខុសច្បាប់ពីលីប៊ី។
នាថ្ងៃ ដដែល កំលាំងសន្តិសុខទុយនីស៊ីបានកំចាត់ចោលក្រុមភេរវកម្មចំនួន
 ២ ដែល មានទំនាក់ទំនងជាមួយបណ្ដាញភេរវកម្ម Al Qaeda ប្រចាំនៅ
អាហ្វិ្រកខាងជើង (AQIM) ផងដែរ៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ