បណ្តាប្រទេសបានប្តេជ្ញាចិត្តចុះហត្ថលេខាលើ RCEP ក្នុងឆ្នាំនេះ

(VOVWORLD) -សន្និសិទនានារបស់អាស៊ាន អង្គការពាណិជ្ជកម្មពិភព លោក អង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) និង RCEP ដែលគ្រោងនឹងប្រារព្ធឡើងនៅដើមឆ្នាំនេះ ត្រូវតែផ្អាកតែម្តង។
បណ្តាប្រទេសបានប្តេជ្ញាចិត្តចុះហត្ថលេខាលើ RCEP ក្នុងឆ្នាំនេះ - ảnh 1 កិច្ចប្រជុំកំពូល RCEP លើកទី ៣ នៅទីក្រុងបាងកក (រូបថត៖ TTXVN)

នាថ្ងៃទី ២០ ខែមីនា ប្រព័ន្ធផ្សព្វផ្សាយថៃបានផ្សាយថា ដៃគូសន្ទនារបស់អាស៊ាននៅតែប្តេជ្ញាចិត្តចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) នៅចុងឆ្នាំ២០២០នេះ ទោះបីជាមានការប្រឈមនឹងការរីករាលដាលនៃវីរុស SARS-CoV2 ក៏ដោយដែលធ្វើឲ្យការត្រៀមរៀបចំសន្និសីទដោយផ្ទាល់នានាតាមបញ្តាញ អ៊ីធឺណិតរបស់អាស៊ាន អង្គការពាណិជ្ជកម្មពិភពលោក អង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) និង RCEP ដែលគ្រោងនឹងប្រារព្ធឡើងនៅដើមឆ្នាំនេះ ត្រូវតែផ្អាកតែម្តង។

យោងតាម លោក Auramon Supthaweethum ប្រធាននាយកដ្ឋានចរចាពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្មថៃបានឲ្យដឹងថា ស្ថាប័ននេះបានកែសម្រួលផែនការនៃការចរចាពាណិជ្ជកម្មក្នុងរដូវជំងឺរាត្បាតនេះ តាមរយៈសន្និសីទវីដេអូអនឡាញ់ ដើម្បីចរចាជាមួយដៃគូសន្ទនានានាផងដែរ។

ប្រតិកម្មទៅវិញ

ផ្សេងៗ