បណ្តាប្រទេសអាស៊ានវាយតម្លៃថា វៀតណាមទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ក្នុងការរៀបចំស៊ីហ្គេមលើកទី៣១

(VOVWORLD) - បណ្តាប្រទេសអាស៊ានចាត់ទុកវៀតណាមបានរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ប្រកបដោយជោគជ័យទាំង ការរៀបចំ និងជំនាញផងដែរ។
បណ្តាប្រទេសអាស៊ានវាយតម្លៃថា វៀតណាមទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ក្នុងការរៀបចំស៊ីហ្គេមលើកទី៣១  - ảnh 1ប្រធានគណៈប្រតិភូកីឡាវៀតណាមនៅស៊ីហ្គេមលើកទី៣១ ជួបប្រាស្រ័យជាមួយអ្នកសារព័ត៌មាន

នាព្រឹកថ្ងៃទី២៣ ឧសភា នៅមជ្ឈមណ្ឌលសារព័ត៌មានស៊ីហ្គេម លើក ទី៣១ (ហាណូយ) អគ្គនាយករងទទួលបន្ទុកនៃអគ្គនាយកដ្ឋានអប់រំកាយ និងកីឡា លោក Tran Duc Phan អនុប្រធានគណៈកម្មាធិការរៀបចំ ប្រធានគណៈប្រតិភូកីឡាវៀតណាមចូលរួមព្រឹត្តិការន៍កីឡាស៊ីហ្គេមលើក ទី៣១ បានដឹកនាំកិច្ចប្រជុំផ្លាស់ប្តូរព័ត៌មានជាមួយសារព័ត៌មាន។

លោក Tran Duc Phan បានវាយតម្លៃថា នេះជាព្រឹត្តការណ៍ស៊ីហ្គេមដែលមានការប្រកួតប្រជែងយ៉ាងស្វិត ស្វាញរបស់ប្រទេសឈានមុខគេក្នុងតំបន់អាស៊ីអាគ្នេយ៍។ អត្តពលិកមកពីគ្រប់ប្រទេសបានប្រកួតប្រជែងដោយអស់ពីកម្លាំងកាយចិត្ត ដើម្បីពណ៌ទង់ជាតិនិងពណ៌អាវនៃប្រទេសរៀងៗខ្លួន។ បណ្តាប្រទេសអាស៊ានចាត់ទុកវៀតណាមបានរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ប្រកបដោយជោគជ័យទាំង ការរៀបចំ និងជំនាញផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ