បុណ្យតេត​ ឆ្នាំរោង ឆស៏ក ២០២៤ វៀតណាមទទួលភ្ញៀវអន្តរជាតិ​កើនឡើង​ខ្ពស់​​នៅ​តាម​មូលដ្ឋានជាច្រើន

(VOVWORLD) - នាយកដ្ឋានទេសចរណ៍ជាតិវៀតណាម (ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍) នាថ្ងៃទី ១៤ ខែកុម្ភៈ បានឲ្យដឹងថា៖ ក្នុងអំឡុងបុណ្យតេតប្រពៃណី ឆ្នាំរោង ឆស័ក ២០២៤ ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១៤ ខែកុម្ភៈ ទេសចរណ៍វៀតណាមត្រូវបានប៉ាន់ស្មានទទួលស្វាគមន៍ និងបម្រើភ្ញៀវទេសចរណ៍ក្នុងស្រុកចំនួន ១០,៥ លាននាក់ (កើនឡើង ១៦,៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន)។ 

ចំនួនភ្ញៀវអន្តរជាតិបានកើនឡើងនៅតាមខេត្ត ក្រុងជាច្រើន ក្នុងនោះទីក្រុង Da Nang ត្រូវបានប៉ាន់ស្មានទទួលភ្ញៀវជិត ១៧៧.០០០ នាក់; ទីក្រុងហាណូយទទួលភ្ញៀវជិត ១០៣.០០០ នាក់ កើនឡើង ២,២ ដងបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

យោងតាមនាយកដ្ឋានទេសចរណ៍ជាតិវៀតណាម ចំនួនភ្ញៀវអន្តរជាតិបន្តកើនឡើងខ្ពស់បើធៀបនឹងអំឡុងពេលចូលឆ្នាំថ្មីសកលនិងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយមានគោលនយោបាយទិដ្ឋាការអំណោយផល និងទិសដៅត្រឹមត្រូវក្នុងការរៀបចំរចនាសម្ព័ន្ធទីផ្សារទេសចរណ៍ឡើងវិញ ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់ធុរកិច្ច និងមូលដ្ឋាន និងសកម្មភាពពន្លឿន និងផ្សព្វផ្សាយយ៉ាងទូលំទូលាយ។

ខេត្តក្រុងដែលមានកំពង់ផែសមុទ្រអន្តរជាតិបានរៀបចំទទួលភ្ញៀវទេសចរណ៍ក្នុងអំឡុងពេលបុណ្យតេត។ ខេត្ត Quang Ninh បានស្វាគមន៍កប៉ាល់ Zhao Shang Yi Dun ដឹកភ្ញៀវទេសចរចិនចំនួន ៦០០នាក់; ទីក្រុង Da Nang ស្វាគមន៍កប៉ាល់ Zhao Shang Yi Dun និង Dream Cruise ដែលមានភ្ញៀវប្រហែល ៣.៤០០ នាក់។ ទីក្រុងហូជីមិញ បានស្វាគមន៍កប៉ាល់ Europa, Seabourn Encore, Celebrity Cruises ជាមួយនឹងភ្ញៀវទេសចរចម្រុះជាតិសាសន៍រាប់ពាន់នាក់។ សញ្ញាវិជ្ជមានពីទេសចរដោយនាវាសមុទ្របានបង្ហាញពីឆ្នាំថ្មីកាន់តែរីកចម្រើនសម្រាប់លំហូរភ្ញៀវអន្តរជាតិដ៏សំខាន់នេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ