បាតុកម្មក្លាយទៅជាអំពើហឹង្សានៅទីក្រុង Cape Town

(VOVWORLD) - នាថ្ងៃទី២៥ ខែកញ្ញា មានជនជ្រុលនិយមចំនួន៨នាក់ ត្រូវបានប៉ូលីស ចាប់ខ្លួនក្នុងបាតុកម្មមួយដែលប្រែក្លាយទៅជាអំពើហឹង្សាមានទ្រង់ទ្រាយធំនៅទីក្រុង Cape Town ដែលសំដៅប្រឆាំងជំទាស់ស្ថានភាពឧក្រិដ្ឋកម្ម និង ភាពគ្មាន ការងារធ្វើកាន់តែកើនឡើងនៅទីក្រុងនេះ។
បាតុកម្មក្លាយទៅជាអំពើហឹង្សានៅទីក្រុង Cape Town - ảnh 1 បាតុកម្មប្រែក្លាយទៅជាអំពើហឹង្សានៅទីក្រុង Cape Town


      
 ចាប់តាំងពីពេល ព្រឹកព្រលឹមក្នុង ថ្ងៃដដែល មានមនុស្សរាប់ពាន់នាក់បានរារាំងនៅតាមផ្លូវសំខាន់ មួយចំនួននៅ ទីក្រុង Cape Town ដែលបណ្តាលឲ្យមានការកកស្ទះចរាចរណ៍យ៉ាងធ្ងន់ធ្ងរ។ ប៉ូលីសបង្ខំចិត្តប្រើគ្រាប់បែកឧស្ម័នបង្ហូរទឹកភ្នែកនិងកាំភ្លើងបាញ់គ្រាប់កៅស៊ូ ដើម្បីរំសាយហ្វូងមនុស្សជ្រុលនិយមទាំងនោះផងដែរ។

        អ្នកនាំពាក្យនៃកងកម្លាំងប៊ូលីសទីក្រុង Cape Town លោក Novela Potelwa បានឲ្យដឹងថាហ្វុងមនុស្សជ្រុលនិយមមិនត្រឹមតែរារាំងផ្លូវសំខាន់ជាច្រើននៅទី ក្រុងប៉ុណ្ណោះទេថែមទាំងវាយប្រហារទៅលើកម្លាំងប៉ូលីសដែលបានបំពេញភារកិច្ចរបស់ខ្លួនទៀតផង។ ក្នុងពេលនោះ មានក្រុមមនុស្សត្រូវបានចាត់ទុកថា ជាក្រុម បំផុសនិងរៀបចំបាតុកម្មដែលមានឈ្មោះថា « បិទទ្វារទីក្រុង Cape Town» ក៏បានចោទប្រកាន់ទៅ កាន់សារព័ត៌មានថាប៉ូលីសបានរំលោភសិទ្ធិធ្វើបាតុកម្ម សន្តិភាពយោងតាមច្បាប់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ