បាតុកម្មប្រឆាំងការបិទខ្ទប់នៅតាម ប្រទេសអ៊ឺរ៉ុបមួយចំនួន

(VOVWORLD) - កាលពីថ្ងៃទី ២ ខែឧសភា ប៉ូលីសបែលហ្ស៊ិកបានប្រើកាណុងបាញ់ទឹក និងគ្រាប់ភ្លើង បង្ហូរទឹកភ្នែកដើម្បីបំបែកមនុស្សរាប់រយនាក់ដែលប្រមូលផ្តុំគ្នានៅឧទ្យានមួយក្នុងរដ្ឋធានីប្រ៊ុចសែលដោយប្រឆាំងនឹងបទបញ្ជាស្ដីពីការបិទខ្ទប់។
បាតុកម្មប្រឆាំងការបិទខ្ទប់នៅតាម ប្រទេសអ៊ឺរ៉ុបមួយចំនួន - ảnh 1ប្រជាជនពាក់ម៉ាស់ ពេលដើរនៅឧទ្យានមួយក្នុងទីក្រុងប្រ៊ុចសែលប្រទេសបែលហ្ស៊ិកនៅថ្ងៃទី ៣០ ខែតុលាឆ្នាំ ២០២០ (រូបថត៖ THX / TTXVN)

យោងតាមប្រភពព័ត៌មានបានអោយដឹងថាក្រុមបាតុករដែលភាគច្រើនជាយុវជនបានចូលរួមធ្វើបាតុកម្មដែលមានឈ្មោះថា“ Boum 2” ។ ទោះបីជាមានការអំពាវនាវពីលោកនាយករដ្ឋមន្រ្តី Alexander de Croo អំពីការ គោរពតាមបទបញ្ជាប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ក៏ដោយ ក៏ការតវ៉ានៅតែបន្តដោយបង្ខំឱ្យប៉ូលីសរាប់រយនាក់ត្រូវដាក់ពង្រាយនៅឧទ្យាន Bois de la Cambre ដើម្បីគ្រប់គ្រងស្ថានភាព។ លើសពីនេះប៉ូលីសត្រូវប្រើទាំងឧទ្ធម្ភាគចក្រនិងយន្តហោះគ្មានមនុស្សបើកដើម្បីតាមដានស្ថានការណ៍ក៏ដូចជាដើម្បីរំលឹកដល់បាតុករ ត្រូវពាក់ម៉ាស់ និងរក្សាគម្លាត។ នៅថ្ងៃដដែលនោះ មនុស្សជាច្រើននាក់បានប្រមូលផ្តុំគ្នានៅរដ្ឋធានីរបស់ហ្វាំងឡង់និងស៊ុយអែតដើម្បីប្រឆាំងនឹងបទបញ្ញត្តិរបស់រដ្ឋាភិបាលស្ដីពីការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ