បាតុកម្មប្រឆាំងជំទាស់នឹងការរើសអើងពូជសាសន៍កំពុងរីករាលដាលយ៉ាងទូលំទូលាយនៅអឺរ៉ុប

(VOVWORLD) - ជាមួយនឹងរលកនៃបាតុកម្មនៅសហរដ្ឋអាមេរិក បន្ទាប់ពីករណីស្លាប់របស់ជនជាតិអាមេរិកដើមកំណើតអាហ្រ្វិក លោក George Floyd នៅទីក្រុង Minneapolis នៃរដ្ឋ Minnesote កាលពីសប្តាហ៍មុន ប្រជាជននៅតាមទីក្រុងជាច្រើននៅទូទាំងអឺរ៉ុប ក៏បានដើរដង្ហែក្បួនតាមដងផ្លូវនាថ្ងៃទី ៧ ខែមិថុនា ដើម្បីអំពាវនាវប្រព្រឹត្តិដោយយុត្តិធម៌រវាងបណ្តាជាតិសាសន៍នានាផងដែរ។
បាតុកម្មប្រឆាំងជំទាស់នឹងការរើសអើងពូជសាសន៍កំពុងរីករាលដាលយ៉ាងទូលំទូលាយនៅអឺរ៉ុប - ảnh 1 បាតុកម្មប្រឆាំងនឹងការរើសអើងជាតិសាសន៍នៅទីក្រុងរ៉ូមប្រទេសអ៊ីតាលីនាថ្ងៃទី ៧ ខែមិថុនា (រូបថត៖ AFP / TTXVN)

នៅរដ្ឋធានី Rome  ប្រទេសអ៊ីតាលី មនុស្សរាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅ «ទីលានប្រជាជន» នៅកណ្តាលទីក្រុងដើម្បីប្រឆាំងជំទាស់ចំពោះហេតុការណ៍នៅសហរដ្ឋអាមេរិកដូចពោលខាងលើនេះ មិនថាការរើសអើងជាតិសាសន៍ក្រោមគ្រប់រូបភាពណាសទាំងអស់ផងដែរ។ នៅរដ្ឋធានី Budapest ប្រទេសហុងគ្រី មនុស្សជាង ១.០០០ នាក់បានចូលរួមធ្វើបាតុកម្មគាំទ្រចលនា“ Black Lives Matter” នៅក្បែរស្ថានទូតអាមេរិក។ រីឯនៅរដ្ឋធានីម៉ាឌ្រីត ប្រទេសអេស្ប៉ាញវិញ មានមនុស្សរាប់ពាន់នាក់បានដើរដង្ហែក្បួននៅខាងក្រៅស្ថានទូតសហរដ្ឋអាមេរិកដោយស្រែកហ៊ោកញ្ច្រៀវពាក្យស្លោកនានា ដើម្បីប្រឆាំងជំទាស់នឹងការរើសអើងជាតិសាសន៍ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ