បាតុករនានាទន្ទ្រានកាន់កាប់ទីស្នាក់ការរដ្ឋអំណាចនៅតំបន់អេគ្នេយ៍របស់អ៊ុយក្រែន


បាតុករនានាទន្ទ្រានកាន់កាប់ទីស្នាក់ការរដ្ឋអំណាចនៅតំបន់អេគ្នេយ៍របស់អ៊ុយក្រែន - ảnh 1
បាតុករនានាទន្ទ្រានកាន់កាប់ទីស្នាក់ការរដ្ឋអំណាចនៅតំបន់អេគ្នេយ៍របស់អ៊ុយក្រែន
 (Image: Vietnam+)

(VOVworld) – ភាពតានតឹងបន្តឡើងជណ្តើរនៅតំបន់អាគ្នេយ៍របស់អ៊ុយក្រែន
ពីមួយថ្ងៃ ទៅមួយថ្ងៃ។ នាថ្ងៃទី ១ ឧសភា បាតុករនានាដែលបានដំណើរការធ្វើ
បាតុកម្មដែលទាមទាឲ្យសហព័ន្ធភាវូបនីយកម្មអ៊ុយក្រែនបានទន្ទ្រានកាន់កាប់
ទីស្នាក់ការប៉ូលីស្តទីក្រុង Krasnoarmeisk នៅខេត្ត Donesk ។ ក្នុងពេលនោះ ដើម្បី
ទប់ទល់នឹងស្ថានភាពដ៏ស្មុគស្មាញនាបច្ចុប្បន្ន ប្រធានាធិបតីបណ្តោះអាសន្ន
អ៊ុយក្រែន លោក  Aleksander Turchinov នាថ្ងៃទី ១ ឧសភា បានចុះហត្ថលេខាលើ​ក្រិដស្តីអំពីបណ្ដាវិធានការបង្កើនសមត្ថភាពការពារប្រទេសរបស់ប្រទេសជាតិ
ក្នុងនោះ មានការស្តាររបបការតព្វកិច្ចយោធាដោយភាពតានតឹងនៅតំបន់អាគ្នេយ៍
នៃប្រទេស នេះ។ បន្ទាប់នោះ លោក Turchinov ក៏បានអនុម័តលើក្រិដអំពីការ
អនុវត្តសេចក្តី សម្រេចនៃក្រុមប្រឹក្សាការពារប្រទេសនិងសន្តិសុខជាតិដែលបាន
រៀបចំពង្រាងច្បាប់អំពីសន្តិសុខព័ត៌មាន។ តាមនោះ ច្បាប់នេះនឹងហាមប្រាមកា
ណាល់ទូរទស្សន៍បរទេស មួយចំនួនធ្វើសកម្មភាព ដ៏ដូចជា ប្រគល់ឲ្យស្ថាប័ន
សន្តិសុខនិងស្ថាប័នការពារព្រំដែនអ៊ុយក្រែនសិទ្ធិត្រួតពិនិត្យបណ្ដាអ្នកយក
ព័ត៌មានបរទេសដែលកំពុងធ្វើការនៅអ៊ុយក្រែន ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ