បាតុករនៅអាមេរិកអំពាវនាវឲ្យប្រធានាធិបតីបង្ហាញជាសាធារណៈកំណត់ត្រាពន្ធ

បាតុករនៅអាមេរិកអំពាវនាវឲ្យប្រធានាធិបតីបង្ហាញជាសាធារណៈកំណត់ត្រាពន្ធ - ảnh 1
ជំលោះរវាងបាតុករជាមួយនឹងប៉ូលីស (រូបថត៖AP)

(VOVworld) - មនុស្សរាប់ពាន់នាក់បានចូលរួមធ្វើបាតុកម្មនៅទីក្រុងជាច្រើន
របស់ អាមេរិកនាថ្ងៃទី១៥ មេសា ដោយសំណូមពរឲ្យប្រធានាធិបតីលោក Donald
 Trump បង្ហាញជាសាធារណៈនូវកំណត់ត្រាពន្ធ។តាមសារព័ត៌មានប្រទេសនេះថា
 បាតុកម្មបានប្រព្រឹត្តទៅនៅរដ្ឋធានីវ៉ាស៊ីនតោន ទីក្រុងញូវយ៉ក Boston Philadelphia
 Seattle San Francisco Los Angeles និងទីរួមខេត្តតូចផ្សេងៗ ទៀត។បាតុករសំណូមពរ
ឲ្យលោក Trump បង្ហាញជាសាធារណៈនូវឯកសារពន្ធ បុគ្គល ជាសកម្មភាពមាន
លក្ខណៈតម្លាភាពដែលត្រូវបានអនុវត្តក្នុងយុទ្ធនាការ បោះឆ្នោតចំពោះបេក្ខជន
ប្រធានាធិបតីអាមេរិកទាំងអស់។ក្នុងដំណើរការយុទ្ធ នាការបោះឆ្នោតនាឆ្នាំ២០១៦
 លោក Trump បានបដិសេធបង្ហាញសាធារណៈ​ឯកសារពន្ធដោយមូលហេតុថា
មន្ទីររដ្ឋករ (IRS) កំពុងធ្វើសវនកម្ម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ