បិទបញ្ចប់មហាសន្និបាតតំណាងទូទាំងប្រទេសអតីតយុទ្ធជនវៀតណាមលើកទី ៦

(VOVWORLD) -នាព្រឹកថ្ងៃទី ១៥ ធ្នូ នៅទីក្រុងហាណូយ បន្ទាប់ពីរយៈពេល ៣ ថ្ងៃធ្វើការនោះ មហាសន្និបាតតំណាងទូទាំងប្រទេសអតីតយុទ្ធជនវៀតណាមលើកទី ៦ បានបើកសម័យប្រជុំបិទបញ្ចប់ ហើយបានបង្ហាញសមាសភាពគណៈកម្មាធិការមជ្ឈឹមសមាគមអាណត្តិទី ៦ នីតិកាល ២០១៧-២០២២។
បិទបញ្ចប់មហាសន្និបាតតំណាងទូទាំងប្រទេសអតីតយុទ្ធជនវៀតណាមលើកទី ៦ - ảnh 1បិទបញ្ចប់មហាសន្និបាតតំណាងទូទាំងប្រទេសអតីតយុទ្ធជនវៀតណាមលើកទី ៦ 

នាព្រឹកថ្ងៃទី ១៥ ធ្នូ នៅទីក្រុងហាណូយ បន្ទាប់ពីរយៈពេល ៣ ថ្ងៃធ្វើការនោះ មហាសន្និបាតតំណាងទូទាំងប្រទេសអតីតយុទ្ធជនវៀតណាមលើកទី ៦ បានបើកសម័យប្រជុំបិទបញ្ចប់ ហើយបានបង្ហាញសមាសភាពគណៈកម្មាធិការមជ្ឈឹមសមាគមអាណត្តិទី ៦ នីតិកាល ២០១៧-២០២២។

គណៈកម្មាធិការមជ្ឈឹមសមាគមអាណត្តិទី ៦ រួមមានសមាជិកចំនួន ៩៨ នាក់ គណៈកម្មាធិការអចិន្ត្រៃយ៍មជ្ឈឹមរួមមាន ២២ នាក់។ ឧត្តមសេនីយ៍ឯក លោក Nguyen Van Duoc អតីតអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមត្រូវបានជ្រើសតាំងឡើងវិញជាប្រធានមជ្ឈឹមសមគមអតីតយុទ្ធជនវៀតណាម នីតិកាល ២០១៧-២០២២។

អញ្ជើញថ្លែងមតិនៅទីនេះ លោក Nguyen Van Duoc បានអះអាងថាការជោគជ័យនៃ មហាសន្និបាតតំណាងទូទាំងប្រទេសអតីតយុទ្ធជនវៀតណាមលើកទី ៦ គឺជាកម្លាំងលើកទឹកចិត្តដ៏ធំធេងសម្រាប់កម្មភិបាល សមាជិក អតីតយុទ្ធជន អតីទយោធិននៅទូទាំងប្រទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ