បិទបញ្ចប់វេទិកាទ្វីបអាស៊ី Boao ២០១៧

បិទបញ្ចប់វេទិកាទ្វីបអាស៊ី Boao ២០១៧ - ảnh 1
មជ្ឈមណ្ឌលសន្និសីទវេទិកា Boao (រូបថត៖VOV)

(VOVworld) - ក្រោយរយៈពេល៤ថ្ងៃប្រជុំ នារសៀលថ្ងៃទី២៦ មិនា នៅ Boao
ខេត្ត Hainan ប្រទេសចិន គណៈចាត់តាំងវេទិកាទ្វីបអាស៊ី Boao ២០១៧ បានរៀបចំ
សន្និសីទកាសែតបិទបញ្ចប់វេទិកានេះ។នៅទីនេះ អគ្គលេខាធិការវេទិកា Boao
លោក Zhou Wenzhong បានអានសេចក្ដីថ្លែងការណ៍នៃវេទិកាស្ដី អំពីការជំរុញសកល
ភាវូបនីយកម្មសេដ្ឋកិច្ច។តាមនោះ រដ្ឋាភិបាលនៃប្រទេស នានាចាត់ទុកថា សកល
ភាវូបនីយកម្មសេដ្ឋកិច្ចជាកម្លាំងសកម្ម។ពាណិជ្ជកម្ម ឆ្លងដែននិងសេរីភាវូបនីយកម្ម
វិនិយោគជាកម្លាំងចលករនៃការអភិវឌ្ឍន៍និរន្តរភាពរបស់ពិភពលោក។រដ្ឋាភិបាល
នៃប្រទេសសមាជិកទាំងអស់រួមកម្លាំងប្រឆាំង ជំទាស់លទ្ធិគាំពារនិយមពាណិជ្ជកម្ម
 បន្តជំរុញដំណើរការសេរីភាវូបនីយកម្ម វិនិយោគពាណិជ្ជកម្ម ព្រមទាំងធ្វើកំណែ
ទម្រង់ដោយឥត់ឈប់ឈរនូវយន្តការ វិនិយោគពាណិជ្ជកម្មពហុភាគីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ