បិទវេទិការកុមារជាតិឆ្នាំ២០២៣

(VOVWORLD) - សម័យប្រជុំផ្លូវការ និងសម័យបិទវេទិការកុមារជាតិលើកទី៧ ឆ្នាំ២០២៣ បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៨ ខែសីហា នៅទីក្រុងហាណូយ ដោយមានប្រធានបទ “កុមារចូលរួមកសាងបរិយាកាសរស់នៅប្រកបដោយសុវត្ថិភាព និងតម្លាភាពសម្រាប់កុមារទាំងអស់”។

បិទវេទិការកុមារជាតិឆ្នាំ២០២៣ - ảnh 1ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha ថ្លែងមតិនៅវេទិកា (រូបថត៖ VOV)

វេទិការកុមារជាតិលើកទី៧ (ប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥-៨ ខែសីហា) ដោយមានការចូលរួមពីកុមារជិត ២០០នាក់ មកពីតំបន់ជាច្រើន ដែលតំណាងឱ្យកុមារចំនួន ២៥លាននាក់នៅក្នុងប្រទេស។ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ប្អូនៗកុមារបានផ្លាស់ប្តូរ និងពិភាក្សាលើបញ្ហាសំខាន់ៗទាក់ទងនឹងកុមារ។ នៅក្នុងសម័យប្រជុំផ្លូវការនៃវេទិការនៅព្រឹកនេះ មានសំណួរជាច្រើនទាក់ទងនឹងបញ្ហាកុមារដូចជា៖ តើមានដំណោះស្រាយអ្វីខ្លះ ដើម្បីការពារកុមារក្នុងបរិយាកាសអនឡាញប្រកប ដោយប្រសិទ្ធភាព? តើដំណោះស្រាយអ្វីខ្លះ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ និងរបួសស្នាម; ទប់ស្កាត់ការរំលោភបំពាន និងអំពើហិង្សាលើកុមារ? របៀបរក្សាព័ត៌មានអំពីកុមារ និងដោះស្រាយបញ្ហាកុមារប្រកបដោយប្រសិទ្ធភាព។ តើត្រូវធ្វើដូចម្តេចដើម្បីជួយកុមារដែលត្រូវបានគេរំលោភបំពាន យកឈ្នះលើវិបត្តិ និងស្ថិរភាពចិត្តសាស្ត្រ?… ដែលត្រូវបានបញ្ជូនទៅថ្នាក់ដឹកនាំបក្ស រដ្ឋ ក្រសួង និងស្ថាប័នពាក់ព័ន្ធ។

អញ្ជើញថ្លែងមតិក្នុងវេទិកានេះ ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha បានអះអាងថា៖ មុនពេលផលប៉ះពាល់លើពិភពលោក ដូចជាវិបត្តិ សង្គ្រាម គ្រោះទុរភិក្ស ហានិភ័យដោយសារបម្រែបម្រួលអាកាសធាតុ គ្រោះធម្មជាតិ ជំងឺរាតត្បាតជាដើម ប្រធានបទនៃវេទិកាកុមារជាតិលើកទី៧ គឺ បញ្ហាមានលក្ខណៈសកល។ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ អង្គការ និងមូលដ្ឋាន ពិតជាចាំបាច់មានការចូលរួមចំណែករបស់កុមារផងដែរ។ លោកឧបនាយករដ្ឋមន្ត្រីសង្ឃឹមថា បន្ទាប់ពីវេទិកានេះ ពេលត្រឡប់ទៅមូលដ្ឋានវិញ ប្អូនៗកុមារនឹងបន្តមានគំនិតផ្តួចផ្តើម និងមធ្យោបាយសមស្រប ដើម្បីរួមជាមួយថ្នាក់ដឹកនាំមូលដ្ឋាន សាលារៀន និងគ្រួសារ កាត់បន្ថយហានិភ័យ និងគ្រោះថ្នាក់ផ្សេងៗសម្រាប់កុមារខ្លួនឯង; ទន្ទឹមនឹងនោះ ស្នើរឲ្យក្រសួង សាខា និងមូលដ្ឋានបន្តអនុវត្តដំណោះស្រាយ ដើម្បីបង្កើតបរិយាកាសសុវត្ថិភាព តម្លាភាព និងមិត្តភាពសម្រាប់កុមារគ្រប់រូប៕

ប្រតិកម្មទៅវិញ

ផ្សេងៗ