បន្តជំរុញការផ្លាស់ប្តូរថ្មី ច្នៃប្រឌិតនៅវៀតណាម

(VOVWORLD) - នាថ្ងៃទី ១៤ ខែមករា នៅទីក្រុងហាណូយក្រសួងវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាសហការជាមួយធនាគារពិភពលោក បានរៀបចំសន្និសីទ បូកសរុបគម្រោង“ ជំរុញការផ្លាស់ប្តូរថ្មីនិងច្នៃប្រឌិតតាម រយៈការស្រាវជ្រាវវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា” - ឬហៅថាជាគម្រោងការណ៍ FIRST ។

បន្តជំរុញការផ្លាស់ប្តូរថ្មី ច្នៃប្រឌិតនៅវៀតណាម - ảnh 1 អនុរដ្ឋមន្រ្តីក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាម លោក Pham Cong Tac បានថ្លែងមតិក្នុងពិធី (រូបថត៖ TTXVN)   

គម្រោងនេះត្រូវបានអនុវត្តចាប់តាំងពីឆ្នាំ ២០១៤ និងបញ្ចប់នៅឆ្នាំ ២០១៩ ដើម្បីជួយឧបត្ថម្ភគាំទ្រដល់ការអភិវឌ្ឍវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ព្រមទាំងជំរុញការផ្លាស់ប្តូរថ្មីនិងច្នៃប្រឌិតសម្រាប់ប្រទេសវៀតណាម តាមរយៈការសាកពិសោធន៍អនុ វត្តគោលនយោបាយថ្មីមួយចំនួន។ លោកសាស្ត្រាចារ្យរង បណ្ឌិត  Tran Quoc Thang ប្រធានផ្នែកត្រួតពិនិត្យមើលគម្រោងការណ៍ FIRST បានសង្កត់ធ្ងន់ថា៖

«ចំណុចថ្មីមួយក្នុងចំណោមចំណុចថ្មីនៃគម្រោងដែលទទួលការជួយឧបត្ថម្ភពី FIRST គឺជាការតភ្ជាប់និងការរីក សាយភាយ។ ពោលគឺជាការតភ្ជាប់រវាងធុរជននិងវិទ្យាស្ថាននានាតាមរយៈការសាកពិសោធន៍ជាមុននូវយន្តការគោលនយោបាយរបស់ FIRST នៃក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាដើម្បីនាំចេញផលិតផលដែលមានតម្លៃខ្ពស់ទៅកាន់ទីផ្សារ។ សម្រាប់វិទ្យាស្ថាននានាវិញ គប្បីអញ្ជើញអ្នកជំនាញមកពីបរទេស ជាពិសេសគឺអ្នកជំនាញជនវៀតណាមនៅឯបរទេស នឹងជួយឲ្យយើងក្តាប់ជាប់បាននូវបច្ចេកវិទ្យាថ្មីៗ ដើម្បីអនុវត្តបច្ចេកវិទ្យាទាំងនេះក្នុង ផលិតកម្មនាពេលអនាគតផងដែរ»៕

ប្រតិកម្មទៅវិញ

ផ្សេងៗ