បន្តផ្លាស់ប្ដូរថ្មីខ្លឹមសារ វិធីសាស្ត្រប្រតិបត្តិការរបស់រណសិរ្សមាតុភូមិវៀតណាម

(VOVWORLD) - នាព្រឹកថ្ងៃទី២៧ ខែធ្នូ នៅទីក្រុងហាណូយ គណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការ មជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមបានរៀបចំសន្និសីទអង្គប្រធានលើកទី១១ (នីតិ កាលទី៩)។ 

បន្តផ្លាស់ប្ដូរថ្មីខ្លឹមសារ វិធីសាស្ត្រប្រតិបត្តិការរបស់រណសិរ្សមាតុភូមិវៀតណាម - ảnh 1ទិដ្ឋភាពនៅសន្និសីទ។ (រូបថត៖ qdnd.vn)
សន្និសីទត្រូវបានធ្វើឡើងតាមប្រព័ន្ធវីដេអូខនហ្វឺរិនដែលភ្ជាប់ពីទីស្នាក់ការ គណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមជាមួយនឹងខេត្ត ក្រុងចំនួន១០ដែល មានសមាជិកអង្គប្រធានស្នាក់នៅ។
ក្នុងឆ្នាំ២០២១ ការងាររណសិរ្សបានបន្សល់ទុកមកនូវសញ្ញាសម្គាល់ដ៏លេចធ្លោ នានាដូចជា៖ ចូលរួមរៀបចំប្រកបដោយជោគជ័យមហាសន្និបាតតំណាងទូទាំង ប្រទេសលើកទី១៣របស់បក្ស ហើយដាក់ឲ្យដំណើរការកម្មវិធីធ្វើសកម្មភាពរបស់ រណសិរ្សមាតុភូមិវៀតណាមនិងអង្គការសមាជិកអំពីការអនុវត្តសេចក្ដីសម្រេចចិត្តនៃ មហាសន្និបាត; ចូលរួមរៀបចំប្រកបដោយជោគជ័យការបោះឆ្នោតជ្រើសរើសសមាជិក រដ្ឋសភានីតិកាលទី១៥ សមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់អាណត្តិ២០២១-២០២៦; ចូលរួមយ៉ាងសកម្មក្នុងការងារបង្ការទប់ស្កាត់ជម្ងឺកូវីដ-១៩ ជាដើម។
ក្នុងឆ្នាំ២០២២ខាងមុខនេះ រណសិរ្សមាតុភូមិវៀតណាមបន្តផ្លាស់ប្ដូរថ្មីខ្លឹមសារ វិធីសាស្ត្រប្រតិបត្តិការ ឆ្លើយតបនឹងតម្រូវការ ភារកិច្ចក្នុងដំណាក់កាលបដិវត្តន៍ថ្មី។ តាមនោះ គណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម នឹងផ្ដោតសំខាន់ទៅលើ ការបញ្ជាដឹកនាំឲ្យអនុវត្តន៍ភារកិច្ចសំខាន់ៗដូចជា៖ លើកកំពស់គុណភាពនៃការងារ ឃ្លាំមើល បដិវាទសង្គម មានរបៀបបន្ថែមទៀតដើម្បីផ្ទៀងស្ដាប់ ប្រមែប្រមូល បូកសរុបមតិ យោបល់ សំណើររបស់ម្ចាស់ឆ្នោតនិងប្រជាជន ដើម្បីឆ្លុះបញ្ចាំងឲ្យទាន់ពេលវេលាចំពោះបក្សនិងរដ្ឋ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ