បន្តពង្រឹងទំនាក់ទំនងមិត្តភាពរវាងកងទ័ពនិងប្រជាជនវៀតណាម-កម្ពុជា

(VOVWORLD) - លោកឧត្តមសេនីយឯក Vo Minh Luong មានបំណងថា នាពេលខាងមុខ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា  លោក ទៀ បាញ់ នឹងបន្តយកចិត្តទុកដាក់ដឹកនាំការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវ ខ្លឹមសារសហប្រតិបត្តិការដែលនៅសេសសល់ តាមផែនការសហប្រតិបត្តិការឆ្នាំ ២០២២។
បន្តពង្រឹងទំនាក់ទំនងមិត្តភាពរវាងកងទ័ពនិងប្រជាជនវៀតណាម-កម្ពុជា - ảnh 1លោកនាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ទទួលជួប លោកឧត្តមសេនីយ៍ឯក Vo Minh Luong អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម។ (រូបថត៖ Huynh Thao/VNA)
ក្នុងឱកាសអមដំណើរគណៈប្រតិភូជាន់ខ្ពស់បក្សកុម្មុយនិស្តវៀតណាម ដឹកនាំ ដោយលោក Vo Van Thuong សមាជិកប្រចាំការនៃគណៈលេខា អញ្ជើញទៅបំពេញ ទស្សនកិច្ចផ្លូវការនៅកម្ពុជា នាព្រឹកថ្ងៃទី១៩ ខែតុលា នៅរាជធានីភ្នំពេញ លោកឧត្តម សេនីយ៍ឯក Vo Minh Luong អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានចូល ជួបសម្តែងការគួរសមជាមួយ លោកនាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា។ លោកឧត្តមសេនីយឯក Vo Minh Luong មានបំណងថា នាពេលខាងមុខ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា  លោក ទៀ បាញ់ នឹងបន្តយកចិត្តទុកដាក់ដឹកនាំការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវ ខ្លឹមសារសហប្រតិបត្តិការដែលនៅសេសសល់ តាមផែនការសហប្រតិបត្តិការឆ្នាំ ២០២២; បន្តអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវខ្លឹមសារសហប្រតិបត្តិការក្នុងពិធីសារ ដំណាក់កាលឆ្នាំ ២០២០ - ២០២៤។ ក្នុងនោះ ផ្តោតលើការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ លំដាប់ថ្នាក់ ជាពិសេសថ្នាក់ជាន់ខ្ពស់; ផ្លាស់ប្ដូរនាយទាហានវ័យក្មេង; សហប្រតិបត្តិ ការក្នុងការបណ្តុះបណ្តាលធនធានមនុស្ស; បង្កើនកិច្ចសហប្រតិបត្តិការរវាងកងទ័ព ផ្នែកទ័ពនានា; ស្វែងរក ប្រមូលផ្ដុំ និងធ្វើមាតុភូមិនិវត្តន៍ អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត វៀតណាម ដែលបានពលីនៅប្រទេសកម្ពុជា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ